ព្រឹតិ្តការណ៍ថ្មីៗ

ឆែកឆេរទីតាំងបោះពុម្ភឯកសារក្លែងក្លាយ “ពន្ធរថយន្ត ” ឃាត់ជនសង្ស័យម្នាក់ រឹបអូសម៉ាសុីនព្រីនជាច្រេីនគ្រឿង

1 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ កំលាំងចំរុះចុះឆែកឆេរទីតាំងបោះពុម្ភឯកសារក្លែងក្លាយពន្ធរថយន្តនៅក្នុងបុរីពិភពថ្មីផ្លូវបេតុងលេខ០៩ផ្ទះលេខ៧១Aភូមិប្រកាសង្កាត់ព្រៃសខណ្ឌដង្កោរាជនីភ្នំពេញ។កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៦
ក្នុងការចុះឆែកឆេរនេះដែរកំលាងចំរុះដែលមានការចូលរួមពីស្ថាបន័តុលាការរាជនីភ្នំបានឃាត់ខ្លួនជនសង្សយ័ម្នាក់និង,សំភារះសំរាប់បោះពុម្ភឯកសារក្លែងក្លាយពាក់ពន្ធ័និងពន្ធយានយន្តគ្រប់ប្រភេទមួយចំនួន

រួមមាន

១.ម៉ាសុីនសង្កត់ពណ៍ខៀវចំនួន១
២ .ម៉ាសុីន ម៉ាកMimakiពណ៍ស១
៣.ម៉ាសុីន ព្រីនHPពណ៍ខ្មៅ១
៤ .ឯកសារមួយចំនួន
៥. ម៉ាសុីនអ៊ុតកាត១
៦..Computer ចំនួន២គ្រឿង
៧.ម៉ាសុីន ព្រីន១
៨. ម៉ាសុីនសង្កត់ជាប់ឈើ១
៩.  ម៉ាសុីន រីនកាត១
១០.ត្រាសំរាប់វាយឯកសារជាច្រើនទៀត
លោកវរសេនីយ៏ទោ ជឹម សុីថា បានអោយដឹងថាជនសង្សយ័ខាងលើត្រូវបានកំលាំងព្រហ្មទណ្ឌខណ្ឌដង្កោស្រាវជ្រាវនិងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ខែធ្នូឆ្នាំនៅចំនុចបឹងតាម៉ាតភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោចំណែកបក្សពួកមួយចំនួនទៀតដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោលលុះព្រឹកថ្ងៃទី២៤ទើបនាំខ្លួនជនសង្សយ័មកឆែកឆេរចំនុចផ្ទះជួលក្នុបុរីពិភពថ្មី ជនសង្សយ័ដែលក្លែងឯកសារនេះមានឈ្មោះ ហ៊តចិន អាយុ21ឆ្នាំស្នាក់នៅក្នុងបុរីពិភពថ្មីចំនុចផ្ទះឆែកឆេរខាងលើបច្ចុប្បន្នជនសង្សយ័ខាងលើនិងវត្ថុតាំងត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឌានខណ្ឌដង្កោដើម្បីក៏សាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ ចន្ធូ

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!