អតិត សង្សារ កញ្ញា វ៉ាន់ នីឡា លោក គុយ​ សិទ្ធិ​សក្តិ​ ចូល​បំភ្លឺ​តុលាការ​ដោយ​ស្ងាត់​ៗ​ ចេញ​វិញ​ដោយ​សុវត្ថិភាព​​

8 ខែ មុន 115 តូ សុផល

ភ្នំពេញ​:ការ​ពិត​បាន​បង្ហាញ​ថា​ ឈ្មោះ​ គុយ​ សិទ្ធិ​សក្តិ​ ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិ៤កន្លះបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហា​ផ្ទៃ​ ដែល​គេ​​ស្គាល់​ថា​ជា​កូន​ប្រុស​របស់​លោក​ គុយ​ ប៊ុន​សន​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ បាន​ចូល​បំភ្លឺ​តុលាការ​ជា​បន្តបន្ទាប់រួចហើយ​​នា​ពេល​កន្លងមក​ ហើយ​ជនត្រូវចោទ​នេះ​ ក៏​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​ផងដែរ​ ពោលគឺ​ ពុំ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​នោះទេ​ ។​ រីឯ​ កញ្ញា​ វ៉ាន់​ នីឡា​ ហាក់​ដូច​ជា​ក្តាប់​ព័ត៌មាន​មិន​បាន​ នៅ​តែ​អះអាង​ថា​ ឈ្មោះ​ គុយ​ សិទ្ធិ​សក្តិ​ នៅ​តែ​គេចវេះ​មិន​ចូល​បំភ្លឺ​តុលាការ​ ។

កាលពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ លោក​ សុខ​ ជំនោរ​ អ្នក​និពន្ធ​បទចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ និង​ ប្អូន​ស្រី​ វ៉ាន់​ នីឡា​ ដែល​អះអាង​ថា​ ពុំ​ទាន់​ស្គាល់​ពន្លឺ​យុត្តិធម៌​ បាន​រិះគន់​ចំណាត់ការ​របស់​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ យ៉ាង​ចាស់​ដៃ​ ។​ ពួកគេ​លើក​ឡើង​ថា​ “​ ក្រុមតុលាការស្រុកខ្មែរទៅរកអាណាធំជាងអញ ចាំមកធ្វើអញ ,​ ច្បាប់និងតុលាការស្រុកមួយនេះ(ស្រុកអច្ឆរិយ:) មិនអាចធំជាងគេមែន!!!​ “​ ។

លោក​ សុខ​ ជំនោរ​ បន្ថែម​ថា​ “​ សូមបងប្អូន រស់នៅយ៉ាងម៉េច ចៀសបានសូមកុំឲ្យពាក់ព័ន្ធរឿងចូលទៅពឹងតុលាការស្រុកមួយនេះឲ្យសោះ។ នេះជារបៀបរស់នៅមួយក្នុងស្រុកនេះ ចំណោមរបៀបជាច្រើនទៀត !!!!!​ “​ ។

ដោយ​ឡែក​កញ្ញា​ វ៉ាន់​ នីឡា​ ក៏​បាន​លើកឡើង​ដែរ​ថា​ “​ បើមានជាតិក្រោយមែន សូមកំុអោយខ្ញំុមានវត្តមាននៅលើដែនដីមួយនេះអោយសោះ !”​ ។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ​ផងដែរ​ ។

លោក​សរសេរ​តាម​បណ្ដាញ​សង្គម​ Telegram កាលពី​ម៉ោង​ជិត​១១យប់​ ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ថា​ “​ នាពេលថ្មីៗនេះ សារព័ត៌មានមួយចំនួន ដោយរួមទាំងគណនីហ្វេសប៊ុក ឈ្មោះ Sok Chomnor បានលើកឡើងដោយខុសពីការពិត ចំពោះចំណាត់ការរបស់តុលាការនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលមានឈ្មោះ វ៉ាន់ នីឡា ជាភាគីជនរងគ្រោះ។ ដើម្បីចៀសវាងនូវការភន្ត័ច្រឡំក្នុងចំណោមសាធារណជនអំពីចំណាត់ការក្នុងសំណុំរឿងនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលសំណុំរឿងនេះ តុលាការ បានដំណើរការនីតិវិធី និងអនុវត្តនូវការទទួលខុសត្រូវរបស់ខ្លួន ស្របទៅតាមច្បាប់។ ចៅក្រមសើបសួរ ដែលកំពុងមានសមត្ថកិច្ចក្នុងសំណុំរឿងនេះ បានចាត់នីតិវិធីជាបន្តបន្ទាប់ ដើម្បីស្រាវជ្រាវរកការពិតក្នុងសំណុំរឿងនេះ ដូចជា បានស្តាប់ចម្លើយជនរងគ្រោះ សាក្សី ពិនិត្យភស្តុតាង និងចុងក្រោយ បានសួរចម្លើយជនត្រូវចោទ ព្រមទាំងបានសម្រេចដាក់ជនត្រូវអោយជាប់កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ។ បន្ទាប់ពីការស្រាវជ្រាវ និងការពិនិត្យភស្តុតាងដាក់បន្ទុក និងដោះបន្ទុកចប់សព្វគ្រប់ ចៅក្រមសើបសួរនឹងសម្រេចបិទបញ្ចប់ការសើបសួរ របស់ខ្លួនទៅតាមច្បាប់។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជំរុញដំណើរការ នីតិវិធីក្នុងសំណុំរឿងនេះ និងសុំអោយតុលាការបន្តអនុវត្តនីតិវិធីរបស់ខ្លួន ក្នុងការអនុវត្តច្បាប់ដោយ មុឺងម៉ាត់ និងត្រឹមត្រូវ ដើម្បីរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងបន្តជូនដំណឹងជូនសាធារណជន អំពីចំណាត់ការនីតិវិធីរបស់តុលាការជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត័មានជាបន្តទៀតនាពេលក្រោយ ចៀសវាងការលើកឡើងនានានាំអោយមានការភន្ត័ច្រឡំ​ “​ ។

ចំពោះ​សំណួរ​សួរ​ថា​ ចៅក្រម​ស៊ើបសួរ​សម្រេចមិន​​ឃុំ​ខ្លួន​ជនត្រូវចោទ​ឈ្មោះ​ គុយ​ សិទ្ធិ​សក្តិ​ មែន​ទេ​ ?​ ហើយ​បើ​សម្រេច​បែប​នេះ​ ចៅក្រម​ស៊ើបសួរ​ សំអាង​លើ​អ្វី​ ?​ ពុំ​ទាន់​ត្រូវ​បាន​លោក​ លី​ សុផាណា​ ឆ្លើយតប​នៅឡើយ​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ នេះ​ ។

សូម​បញ្ជាក់​ថា​ ជនត្រូវចោទ​ គុយ​ សិទ្ធិ​សក្តិ​ ជាប់​ចោទ​ពី​បទ​”ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស​”​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ មាត្រា​៣៨និង​មាត្រា​៣៩​ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ៕

ប្រភព៖ លោក ឆាយានាថ​

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  តារាភាពយន្តខ្មែរម្នាក់ស្លាប់ទៅរកលុយធ្វើបុណ្យសពមិនបាន!

 

 

ចន ច័ន្ទលក្ខិណា៖ អ្នកណាថាជីវិតអ្នកសិល្បះសប្បាយរហូត ?

1 សប្តាហ៍ មុន 55 តូ សុផល

រំភើបបំផុត! ព្រឹទ្យភារម្យ ប្រាជ្ញ ឈួន វិរៈសិល្បករចាបុីដងវែង ទទួលផ្ទះថ្មី១ខ្នងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន

1 សប្តាហ៍ មុន 70 តូ សុផល

អ្នកនាង ចន ច័ន្ទលក្ខិណា៖ តាំងពីធំដឹងក្តីមកគឺមិនដែលស្គាល់រសជាតិរស់ដោយសារប្រុសចិញ្ចឹមយ៉ាងម៉េចសោះ!

2 សប្តាហ៍ មុន 354 តូ សុផល

កំពូលតារាស៊ិចស៊ី កញ្ញា ដេន នីក្វាន់ ព្រឹកនេះប្លែកជាងសព្វដងទៅទៀត!

1 ខែ មុន 427 តូ សុផល

Chinese TV creates wave of foreign fans

1 ខែ មុន 77 Sathapich

(Live) អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ នាំយកថវិកា ផ្តល់ជូនតារាចំរៀងច្រៀងភាសាចិនកើតមហារីកភ្នែក

1 ខែ មុន 2828 តូ សុផល

គ្រួសាររងគ្រោះតារាសម្តែងនិងបង្ហាញម៉ូត កញ្ញា ពីន ពីន ថាក្រុមហ៊ុន LHR ចាត់ទុកជីវិតមនុស្សដូចសត្វ

1 ខែ មុន 1021 តូ សុផល

ប្រធានសមាគមន៍សិល្បៈករខ្មែរ អណត្តិថ្មី ដាក់ចេញគោលការណ៍៦ចំណុច

1 ខែ មុន 250 តូ សុផល

Update: ព្រឹត្តិការណ៍ដ៍អស្ចារ្យនៅថ្ងៃទី 07-07-2017 ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញ្ញារិទ្ធ

1 ខែ មុន 222 តូ សុផល

លោក ពេជ្រ កែវមុនី ចុះសួសុខទុក្ខតារាចំរៀង ជើងចាស់លោក នូ សុិប

1 ខែ មុន 231 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម