ព្រឹតិ្តការណ៍ថ្មីៗ

អនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វារនាំអំណោយថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន​ពល​រដ្ឋទីទ័លក្រ​ នៅសង្កាត់កោះដាច់​

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាបាទក្រហម ខណ្ឌ ក្រុមការងារកាកបាទក្រហមសង្កាត់កោះនិងយុវជនកាកបាទក្រហមខណ្ឌ-សង្កាត់ ដឹកនាំដោយលោកស្រីអួ៊ងសុផល្លាប្រធានសមាគមន៍ខណ្ឌតំណាងលោកឃ្លាំងហ៊ួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋជា ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេសដ៍ ជនទីទាល់ក្រ ចំនួន ៤០ គ្រួសារ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កោះដាច់ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណវត្តអម្ពរផល ស្ថិតក្នុងសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ ។

អំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាមមី ១កេសត្រីខ ១យួរ (១០កំប៉ុង)ឃីត១ (មុង១ ភួយ១ សារ៉ុង១ ក្រមា១)និង ថវិកា ៤០,០០០រៀល ក្នុងនោះលោកបា៉ត់ឯលចៅសង្កាត់កោះដាច់ឧបត្ថម្ភ១មឺុនរៀល លោកវណ្ណសនសុផានស្មៀនសង្កាត់កោះដាច់ឧបត្ថម្ភ១មុឺនរៀល និងលោកស្រីរ៉ន់ ណារត្ន័ ឧបត្ថម្ភ១មុឺនរៀល សរុបថវិកា៧មុឺនរៀល ក្នុង១គ្រួសារ ។

ក្នុងឱកាសនោះផងដែរ លោក ស្រីអ៊ួងសុផល្លាបាន មានប្រសាសន៍បញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលអំណោយនាឱកាសនេះ បានសម្ដែងនូវក្ដីរីករាយ និងមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ក្រុមគ្រួសារ ដែលលោកតែងតែយកចិត្តទុក្ខដាក់គិតគូរ ដល់ការស់នៅ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនថាសាសនា និន្នាកានយោបាយ ជាតិសាសន៍ណា ឬពណ៌សម្បុអ្វីឡើយ គឺសម្ដេចតែងតែជួយឧបត្ថម្ភជានិច្ច ។
លោកស្រីបន្តថា អំណោយទាំងនេះបើទោះមានតិចតួចមិនអាចអំពេញនូវតម្រូវការរបស់បងប្អូនបានក៏ពិតមែន តែក៏អាចជួយបងប្អូនបានមួយគ្រាផងដែរ ៕

IMG-20160613-WA0079 IMG-20160613-WA0078 IMG-20160613-WA0077

 

 

ព័ត៌មានពាក់ព័ន្ធ