ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរសអាយុ៤២ឆ្នាំម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ

2 ឆ្នាំ មុន 4 តូ សុផល

បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ ស្ថិតនៅចំណុចខាងលិចផ្នែកសឹករងក្រុងប៉ោយប៉ែត ចំងាយ៥០០ម៉ែត្រ ស្ថិតនៅព្រំប្រទល់ភូមិចាន់គីរី នឹងភូមិទួលពង្រ។ ជនសង្ស័យមានឈ្មោះ អ៊ិន ប្រាក់ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យឈប់រួចហើយក៏ធ្វើសកម្មភាពវ៉ៃជនរងគ្រោះចំនួន៣ដៃហើយចាប់សំរ៉ាតសំពត់នឹងចាប់ហែកខោក្នុងអស់ ដោយមិនមានឱកាសយូរ និងក្នុងការភ័យផង ជនសង្ស័យ បានសំរេចរត់គេចខ្លួនទាំងមិនទាន់សំរេចបំណង ក៏ត្រូវកម្លាំងអាវុធហត្ថចាប់បាន។
ជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!