ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងរថយន្ត កាលពីវេលាម៉ោង9និង10នាទី ថ្ងៃទី23ខែធ្នូ ឆ្នាំ 2016 នៅចំនុចផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធ៍សែនជយ័។ជនរងគ្រោះឈ្មោះ ជួន សីហា ភេទប្រុស អាយុ20ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើត នៅ ភូមិស្រែសៀម ឃុំជីរោទ៍ ទី2 ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
តាមការបំភ្លើរបស់ឈ្មោះសឹង គុណ ភេទប្រុស អាយុ25ឆ្នាំ មុខរបរបើកបរ(ត្រូវជាមិត្តភក្រ្ក័)បានប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួននិងជនរងគ្រោះ(សព)បានបើករថយន្តមួយម្នាក់មកពីខេត្តព្រះសីហនុ ដឹកឥវ៉ាន់ក្រុមហ៊ុនស្មាត Smart មកដាក់នៅ ក្នុងឃ្លាំងនៅចំនុចកើតហេតុ ដល់យប់ឡើងក៏ដេកនៅក្នុងឡានរៀងៗខ្លួនលុះព្រឹកឡើង ថ្ងៃកើតហេតុ នៅវេលាម៉ោងខាងលើខ្លួនបាន មកដាស់ជនរងគ្រោះ ដើម្បីទំលាក់ឥវ៉ាន់ ក៏ស្រាប់តែឃើញជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន ប៉ូលីស ជំនាញ បានធ្វើកោសល្យវិច្ចយ័ ហើយបានប្រគល់សព ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ ៖ រ៉ូហ្សាន់
d.getElementsByTagName(‘head’)[0].appendChild(s);
Tag: ដេកស្លាប់