ព្រឹតិ្តការណ៍ថ្មីៗ

រំលងអាធ្រាតយប់មិុញកម្លាំងព្រហ្មទណ្ឌខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានដាក់គោលដៅយាមល្បាតយប់មិុញឃាត់បានខ្លួនជនសង្ស័យ០១នាក់ និងដកហូតបានថ្នាំញៀនចំនួន១កញ្ចប់និងម៉ូតូ១គ្រឿងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូល ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចម្តុំផ្ទះក្រហម ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្ត្រីផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ លោក ណយ ច័ន្ទណារ័ត្ន បានអោយដឹងថាជនសង្ស័យមាន ឈ្មោះ ហ៊ុន ភារិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ជាមួយគ្នានេះដែរ លោកម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌ បានអោយដឹងថាដោយសាររដូវកាលនេះគីជាព្រិត្តិការណ៏ដែលពិភពលោករៀបចំកម្មវីធីប្រកួតបាល់ទាត់ យូរ៉ូ២០១៦ ចាប់ពីយប់ថ្ងៃទី១១ មិថុនាមក អធិការដ្ឋានបានរៀបចំកំលាំងដើម្បីជំរុញការរិតបន្តឹងទប់ស្កាត់បទល្មើសដោយប្រើប្រាស់វិធានការល្បាតឆែកត្រួតពិនិត្យលើមធ្យោបាយនិងសមាសភាពសង្ស័យតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវលំតាមបណ្តាភូមិ ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវទាំងមូលដើម្បអនុវត្តន៏ភូមិសង្កាត់មានសុវត្តិភាពនិងរក្សាសន្តិសុខជូនប្រជាពលរដ្ឋស្រាប់តែមានជនសង្ស័យ០១នាក់បានជិះម៉ូតូដោយមានការសង្ស័យទើបធ្វើការឃាត់ឆែកឆេររកឃើញដកហូតថ្នាំញៀន១កញ្ចប់ ប្រភេទម៉ាទឹកកកដែលជនទាំងនេះបានរក្សាទុកសំរាប់ប្រើប្រាស់ និងដកហូត ម៉ូតូ១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធករណីខាងលើត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

FB_IMG_1465783929374 Fotor_146578819335838FB_IMG_1465783910338 FB_IMG_1465783906235 FB_IMG_1465783902043FB_IMG_1465783896238-1d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ