ព្រឹតិ្តការណ៍ថ្មីៗ

អនិចារ! ថ្នាល់បណ្តុះវិជ្ជា ១ខ្នង៤បន្ទប់មានសភាពទ្រុឌទ្រោម ប្រឈមនិងការដួលរលំបាក់ធ្លាក់ ដង្ហើយរកសប្បុរសជនជួយស្រោចស្រងផង!

2 ឆ្នាំ មុន 2 តូ សុផល

តាកែវ៖ អគារសិក្សាមួយខ្នងមានចំនួនបួនបន្ទប់ ដែលមានសភាពចាស់ទ្រុឌទ្រោមមិនអាចឲ្យសិស្សចូលសិក្សាបាន។ស្ថិតនៅក្នុងសាលាបឋមសិក្សាស្មោង នៅក្នុងភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ក្នុងនាមយើងខ្ញុំជានាយក នាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងព្រះសង្ឃ គណះកម្មការ សហគមន៍ មាតា បិតា សិស្សទាំងអស់ដោយមានការមើលឃើញអំពីកំណើនសិស្ស មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ទើបបណ្តាលឲ្យមានការខ្វះខាតនៅអគារសិក្សា សំរាប់ឲ្យក្មួយៗសិស្សា នុសិស្សរៀនសូត្រនោះ។

យើងខ្ញុំទាំងអស់គ្នា ដែលជានាយក នាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងព្រះសង្ឃ គណះកម្មការ សហគមន៍ ទាំងអស់សូមធ្វើការ អំពាវនាវ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ព្រមទាំងអង្គការនានា។

ជាសប្បុរសជនទាំងអស់ សូមជួយជួសជុលនឹងកសាង អគារសិក្សា១ខ្នងមានបួនបន្ទប់ នឹងទីចាត់ការ១ខ្នងមានប្រវែង៩x៨ ដោយសារយើងខ្ញុំមានការខ្វះខាតទាំងអគារសិក្សានឹងទីចាត់ការខាងលើនេះសម្រាប់បំរើឲ្យការសិក្សារបស់សិស្សានុសិស្ស។អាស្រ័យហេតុនេះសូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសទាំងឡាយ មេត្តាជួយដល់សាលាយើងខ្ញុំនេះផង។តាងនាមយើងខ្ញុំជានាយក នាយករង ព្រមទាំងលោកគ្រូ អ្នកគ្រូ សូមគោរពជូនពរ សម្រេច ទ្រង់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសទាំងអស់ សូមឲ្យជួបនៅពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។ (ដោយសុខន)

ការិយាល័ព័ត៌មាន ធី អិន អិន

ទំនាក់ទំនង លេខទូរសព្ទ័: 097 4444 174 , 0963899997, 017987600 , 012 481 683

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!