លោក​ សុខ​ ជំនោរ​ និង​ ប្អូន​ស្រី​ រិះគន់​ចំណាត់ការ​របស់​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​ យ៉ាង​ចាស់​ដៃ​

4 ខែ មុន 73 តូ សុផល

ភ្នំពេញ​:លោក​ សុខ​ ជំនោរ​ អ្នក​និពន្ធ​បទចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ និង​ ប្អូន​ស្រី​ វ៉ាន់​ នីឡា​ ដែល​អះអាង​ថា​ ពុំ​ទាន់​ស្គាល់​ពន្លឺ​យុត្តិធម៌​ បាន​រិះគន់​ចំណាត់ការ​របស់​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ យ៉ាង​ចាស់​ដៃ​ ។​ពួកគេ​លើក​ឡើង​ថា​ “​ ក្រុមតុលាការស្រុកខ្មែរទៅរកអាណាធំជាងអញ ចាំមកធ្វើអញ ,​ ច្បាប់និងតុលាការស្រុកមួយនេះ(ស្រុកអច្ឆរិយ:) មិនអាចធំជាងគេមែន!!!​ “​ ។

ការ​រិះគន់​រាប់​មិន​អស់​នេះ​ បាន​កើតឡើង​បន្ទាប់​ពី​ ឈ្មោះ​ គុយ​ សិទ្ធិ​សក្តិ​ អាយុ​២៦ឆ្នាំ​ ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិ៤កន្លះបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហា​ផ្ទៃ​ ដែល​គេ​​ស្គាល់​ថា​ជា​កូន​ប្រុស​របស់​លោក​ គុយ​ ប៊ុន​សន​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ នៅ​តែ​គេចវេះ​មិន​ចូល​បំភ្លឺ​ខ្លួន​នៅ​តុលាការ​ ហើយ​តុលាការ​ក៏ហាក់​ដូច​ជា​ស្ងាត់ឈឹង​ ផងដែរ​ ។

លោក​ សុខ​ ជំនោរ​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ ថា​ “​ ក្រុមតុលាការស្រុកខ្មែរទៅរកអាណាធំជាងអញ ចាំមកធ្វើអញ ,​ ច្បាប់និងតុលាការស្រុកមួយនេះ(ស្រុកអច្ឆរិយ:) មិនអាចធំជាងគេមែន!!!!​ “​ ។

លោក​ សុខ​ ជំនោរ​ បន្ថែម​ថា​ “​ សូមបងប្អូន រស់នៅយ៉ាងម៉េច ចៀសបានសូមកុំឲ្យពាក់ព័ន្ធរឿងចូលទៅពឹងតុលាការស្រុកមួយនេះឲ្យសោះ។ នេះជារបៀបរស់នៅមួយក្នុងស្រុកនេះ ចំណោមរបៀបជាច្រើនទៀត !!!!!​ “​ ។

ដោយ​ឡែក​កញ្ញា​ វ៉ាន់​ នីឡា​ ក៏​បាន​លើកឡើង​ដែរ​ថា​ “​ បើមានជាតិក្រោយមែន សូមកំុអោយខ្ញំុមានវត្តមាននៅលើដែនដីមួយនេះអោយសោះ !”​ ។

សូម​បញ្ជាក់​ថា​ ជនត្រូវចោទ​ គុយ​ សិទ្ធិ​សក្តិ​ ជាប់​ចោទ​ពី​បទ​”ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស​”​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ មាត្រា​៣៨និង​មាត្រា​៣៩​ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ៕

ប្រភព:លោក ឆាយានាថ​

 

 

អង្គការម៉ូរូ បន្តសហការជាមួយមន្ទីរសុខាភិបាលខេត្តប៉ៃលិន រៀបចំសម្តែងសិល្បៈ អប់រំស្តីពីសុខភាពសហគមន៍បង្ការជម្ងឺគ្រុនចាញ់

6 ម៉ោង មុន 93 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

រំភើបថ្លែងមិនរួច! សម្ដេចតេជោ ហ៊ុន សែន ទិញផ្ទះមួយល្វែងអោយ រិន សាវេត

7 ម៉ោង មុន 1624 តូ សុផល

ឃ្លាំង ហួត បកស្រាយរឿងទិញស្បែងជើង ១គូរ 3700$ អោយ ចន ច័ន្ទលក្ខិណា

1 សប្តាហ៍ មុន 1684 តូ សុផល

សិល្បករចាស់ជរាចំនួន២៤រូប ទទួលអំណោយពីសប្បុរសជនតាមរយៈមូលនិធិសិល្បៈចាស់ជរា

2 សប្តាហ៍ មុន 155 តូ សុផល

គ្មានបរទេសឯណាមកបំផ្លាញ វប្បធម៌ ប្រពៃណីជាតិខ្មែរទេ!

2 សប្តាហ៍ មុន 3496 តូ សុផល

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានរៀបចំកម្មវិធី កត្តញ្ញូរាត្រី ដើ្បម្បីអង្គ្រាសគាំទ្រ មូលនិធិសិល្បៈចាស់ជរា កាលពីល្ងាញម៉ិញនេះ

2 សប្តាហ៍ មុន 626 តូ សុផល

សន្និសីទកាសែតស្តីអំពី កម្មវិធី កតញ្ញូរាត្រី

3 សប្តាហ៍ មុន 1261 តូ សុផល

ប្រជាពលរដ្ឋចំនួន ៥០០នាក់ត្រូវបានពិនិត្យសុខភាពដោយឥតគិតថ្លៃ ដោយមន្ទីពេទ្យប្រារ៉ាមកៅនៃប្រទេសថៃ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា !

1 ខែ មុន 1457 តូ សុផល

លោកជំទាវ នេត្រ ភូមារី៖គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជន ឱ្យមានស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិរបស់ខ្លួន

1 ខែ មុន 247 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

” ព្រឹត្តិការណ៍ កត្តញ្ញូរាត្រី ” “មូលនិធិសិល្បៈចាស់ជរា” !

1 ខែ មុន 1029 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៌មាន

បណ្តាញសង្គម