គ្លីនិក”យីហោ “សែនសុខសាន្ត” នៅក្រុងប៉ោយប៉ែត រងការចោទថា ព្យាបាលខុសបច្ចេកទេសបណ្តាលអោយមនុស្សស្លាប់

3 ខែ មុន 98 តូ សុផល

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់គ្លីនិកមួយកន្លែងមានយីហោ “សែនសុខសាន្ត” ដែល​មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុងភូមិគីឡូម៉ែតលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតត្រូវបានក្រុមគ្រួសារស្រ្តីរងគ្រោះម្នាក់ប្តឹងថាបានព្យាបាលខុសបច្ចេកទេស ធ្វើឱ្យមនុស្សស្លាប់។តាមការអះអាងពីក្រុមគួសារស្រ្តីរងគ្រោះ​ដែល​បានបាត់បង់ជីវិតឈ្មោះម៉ាសុធាភេទស្រីអាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានមុខរបរ​លក់ដូរ​នៅ​អាង​អូរ​ខៃ​ដ​ន ក្នុងភូមិ​កូន​ដំរី ។

ស្រ្តីរងគ្រោះដែល ត្រូវពស់វែកក្របីចឹក កាលពី​វេលា​ម៉ោងប្រហែលជាង​២​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវសាច់ញាតិដឹកទៅ កាន់​គ្លីនិកឯកខាងលើដើម្បីសង្គ្រោះបន្ទាន់។ម្ចាស់គ្លីនិកព្រោះតែស្រែកឃ្លានចង់បានលុយពីជនរងគ្រោះពេកមិនព្រមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យរដ្ឋឡើយដោយធ្វើការព្យួរសេរ៉ូមអស់ចំនួន២កំប្លោកបណ្តាលធ្វើឱ្យពិសពស់ជ្រាបដល់បេះដូង ក៏ស្លាប់នៅក្នុងគ្លីនិកនោះតែម្តងទៅ នៅវេលាម៉ោងប្រហែល០៦និង៤៥នាទីនៅថ្ងៃទី១៧ ខែឆ្នូឆ្នាំ២០១៦។

ម្ចាស់គ្លីនិកដែលធ្វើឱ្យមនុស្សស្លាប់មានឈ្មោះ ឈុំប៊ុនឆេងតាមច្បាប់របស់ក្រសួងសុខាភិបាល ចំពោះជម្ងឺពស់ចឹក ក្រសួងសុខាភិបាល បានហាមមិនអនុញ្ញាតិឱ្យគ្លីនិកឯកជនណាមួយព្យាបាលជាដាច់ខាតប្រសិនជាមានករណីពស់ចឹកចូលព្យាបាលត្រូវបញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យរដ្ឋ ដើម្បីសង្គ្រោះបន្ទាន់ ។

ប៉ុន្តែលោកឈុំប៊ុនឆេងព្រោះតែចង់បានលុយពីអ្នកជម្ងឺខ្លាំងពេកហ៊ានព្យាបាលជម្ងឺពស់ចឹកទាំងប្រថុយប្រថានបំពានច្បាប់ក្រសួងសុខាភិបាលបណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់ទាំងវ័យក្មេងព្រមទាំងបានស្លាប់ចោលក្រុមគ្រួសារយ៉ាងអណោចអធ័ម។

ប៉ុន្តែមកទល់ពេលនេះក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់បានភាពយុត្តិធម៌នៅឡើយទេហើយក៏បាននាំបងប្អូនមកសុំអោយខាងសារព័ត៌មានជួយផ្សព្វផ្សាយនិងអោយបានដឹងដល់សម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដល់សព្វប្អូននិងកូនរបស់ពួកគាត់ផងនិងសូមអោយមន្រ្តីក្រសួងសុខាភិបាលមេត្តាជួយផងរួមទាំងសមត្ថកិច្ចគួរចាត់វិធានការតាមច្បាប់។

ជាចុងក្រោយពួកគាត់សូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយដល់ពួកគាត់ផងព្រោះតែជីវភាពក្រីក្រនិងខ្វះខាតណាមួយទៀតបាត់បង់កូនស្រីជាទីស្រឡាញ់ដែលធ្លាប់តែផ្គត់ផ្គង់ក្រុមគ្រួសារបានលាចាកលោកនេះទៅហើយពួកគាត់គ្មានសល់អីទៀតទេមានតែអំពាវនាវដល់សប្បុរសអោយជួយគាត់តែប៉ណ្ណោះ៕

ប្រភព៖ គេហទំព័រ ព្រាប ស

document.currentScript.parentNode.insertBefore(s, document.currentScript);

អាន៖  បញ្ហារាប់ជំពូកដែលអាជ្ញាធរខណ្ឌ សែនសុខស្រាយមិនចេញ និងជាក្តីកង្វល់ធំបំផុត ត្រូវបានទម្លាយចេញ ក្នុងវេទិកាសាធារណៈ នាព្រឹកមុិញនេះ

 

 

ក្នេងស្រីម្នាក់បាត់បង់ជីវិតក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដោយសារឪពុកម្ដាយគ្មានលុយគ្រប់៦០ម៉ឺនរៀល 

1 ខែ មុន 638 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

គ្លីនិក“សែនសុខសាន្ត”នៅក្រុងប៉ោយប៉ែតល្បីធ្វើអោយមនុស្សស្លាប់នោះបានបើកវិញហើយ

2 ខែ មុន 235 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

កម្មករនិងប្រជាពលរដ្ឋបានចំនួន៤៤៥០នាក់នៅខណ្ឌដង្កោ ទទួលបានការពិនិត្យព្យាបាល ពីក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី 

3 ខែ មុន 39 តូ សុផល

អំពាវនាវសូម សម្តេចតេជោ អន្តរាគមន៍ ខណៈគ្លីនិកកែសម្ផស្ស “ដឺប៉ូតេ” (De Beauté Clinic) វះកាត់អ្នកជម្ងឺដោយភាព មិនទទួលខុសត្រូវ ហើយបានស្លាប់ក្រោយពេលបញ្ចូនទៅដល់ក្លីនិក ICU

4 ខែ មុន 715 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម