ព្រឹតិ្តការណ៍ថ្មីៗ

អាណិតកូនតូចទាំង២ ស្រែកទ្រហោយំ ខណៈសមត្ថកិច្ចឃាត់ខ្លួនឪពុក ផលិតដាវសាំម៉ូរ៉ៃនិងកាំបិតឆ្នៃខុសច្បាប់

2 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ:បុរសម្នាក់តហរូវបានកម្លាំនគរបាលខណ្ឌសែនសុខចុះចាប់ឃាត់ខ្លួនដល់លំនៅដ្ឋានខណះដែលធ្វើដាវសាំម៉ូរ៉ៃនិងកាំបិតឆ្នៃខុសច្បាប់។ករណីនេះធ្វើឡើងកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ធ្នូ២០១៦នៅផ្លូវលំក្រុម១ភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ លោកអនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានជាច្រើនអ្នកផងដែល។

ជនសង្ស័យឈ្មោះសិុន ឆាយ អាយុ៣១ឆ្នាំមុខរបរ
ធ្វើដាវឆ្នៃ្នស្នាក់នៅផ្លូវលំក្រុម១ភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។មានស្រុកកំណើតភូមិដើមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌមានជ័យ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនជន
សង្ស៏យខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងខាងលើមានលួចលាក់ធ្វើដាវសាមម៉ូរ៉ៃនិងកាំបិតឆ្នៃសំរាប់លក់អោយក្មេងស្ទាវៗទើបលោក វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបដល់ទីតាំងខាងលើភ្លាមៗនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់។

សមត្ថកិច្ចបានប្រាប់ទៀតថាជាលទ្ធិផលចុះបង្ក្រាបករណីខាងលើនេះជាលិទ្ធិផលបានដកហូតដាវសាមម៉ូរ៉ៃដែលធ្វើរួចចំនួន ០៣ដើមកាំបិតឆ្នៃចំនួន០៤និងឧបករណ៍សំរាប់ប្រើក្នុងមធ្យោបាយកែរឆ្នៃមួយចំនួនផង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបណ្តោអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!