ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជា អឿង សំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក

2 ឆ្នាំ មុន 0 តូ សុផល

(កំពង់ធំ)ព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នងង ជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក
បានជួបសំណេះសំណាលប្រជាពលរដ្ឋប្រមាណ១២២នាក់ ស្រី ៥៥នាក់ ដែលមកពីប្រាំមួយភូមិគឺ ភូមិអូរខ្សង់
ភូមិសាគ្រាមត្បូង ភូមិសាគ្រាជើង ភូមិវាលថ្នល់ ភូមិវាលចាស់ និងភូមិអអូរអង្គរ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជា អឿង បានលើកឡើងពីតួនាទីនិងភារៈកិច្ចរបស់តំណាងរាស្ត្រ គឺតាក់តែងត្រួតពិនិត្យ អនុម័តច្បាប់និងត្រួតពិនិត្យការអនុវត្តច្បាប់របស់រដ្ឋាភិបាលជាក់ស្តែងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានកាត់់់ដីជូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ។តាំងពីឆ្នាំ១៩៧៥ រហូត ឆ្នាំ១៩៧៩បងប្អូនបានជួបនិងសង្គ្រាមផ្ទៃក្នុងបានធ្វើឲ្យបងប្អូនខ្លះត្រូវ
បាត់បង់ជីវិត ព្រាត់ប្រាស់គ្រួសារ កំព្រាឪពុកម្តាយ ខ្លះត្រូវធ្លាក់ខ្លួនពិការ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះរួមសហការសាមគ្គីជាធ្លុងមួយដើម្បីថែរក្សាកេរ្តិ៍ដំណែលលើកស្ទួយវប្បធម៌ប្រពៃណីណសាសនា និងទឹកដីឲ្យបាននូវគង់វង្ស ។ ប្រទេសកម្ពុជាមានសន្តិភាព ពេញលេញ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ក៍ដោយសារនយោបាយដឹកនាំដ៍ត្រឹមត្រូវដែលមានសម្តេចជាប្រមុខដឹកនាំ ជាវីរៈជនកំពូលរបស់ជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះឈ្នះបង្រួបបង្រួមជាតិបានធ្វើឱ្យភាគីជំលោះទាំងអស់រួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា កិត្តិយស
និងសេចក្តីថ្លែថ្នូររបស់ជាតិយើង ។ ថ្នាក់ដឹកនាំត្រូវមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ត្រូវយកការអប់រំជាមូលដ្ឋានត្រូវគិតថាការលំបាករបស់ប្រជាពលរដ្ឋគឺជាការលំបាករបស់ខ្លួនដែរ ។
ចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើ ដល់អ្នកចូលរួមឲ្យ ធ្វើអំពើល្អ ជាគំរូល្អ ដើម្បីឲ្យប្រជាពលរដ្ឋផ្សេងៗទៀតជឿទុកចិត្តដើម្បីអនុវត្តការងាប្រកបដោយប្រសិទ្ធភាព និងស្នើឲ្យបងប្អូនធ្វើអត្តសញ្ញាប័ណ្ណឲ្យបានគ្រប់ៗគ្នា ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ ។ ក្នុងនោះដែតឯកឧត្តម បានចែកនូវក្រមាចំនួនមួយដល់អ្នកចូលរួមផងដែរ ។

image image image image} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ