ព្រឹតិ្តការណ៍ថ្មីៗ

អនុប្រធានមណ្ឌលសុខភាព៣១៧ ស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចែកចាយគ្រឿងញៀន

1 ឆ្នាំ មុន 1 តូ សុផល

កំពត៖  តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចស្រុកឈូក ខេត្តកំពត បានអោយដឹងថា នៅថ្ងៃទី​ ២១​ ខែធ្នូ​ ឆ្នាំ ២០១៦​ វេលាម៉ោង​ ១២និង១៥នាទី​ សមត្ថកិច្ចបានបង្ក្រាបករណីចែកចាយគ្រឿងញៀន​ នៅភូមិស្រកានាគ​ ឃុំតាកែន​ ស្រុកឈូក​ ខេត្តកំពត។​ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ឈ្មោះ​ ជ​ ណុប​ ភេទប្រុស មុខរបរ​ ជាអនុប្រធានមណ្ឌលសុខភាព ៣១៧ ស្រុកឈូក អាយុ​ ៣៥ឆ្នាំ​ នៅភូមិត្រពាំងរុន​ ឃុំតាកែន​ ស្រុកឈូក​ និងដកហូតបានថ្នាំញៀនចំនួន
០១កញ្ចប់ធំ​ ។​

គួររំលឹកផងដែរថាមុនឈានដល់ការឃាត់ជនសង្ស័យខាងលើ នៅថ្ងៃទី ២១​ ខែធ្នូ​ ឆ្នាំ២០១៦ វេលាម៉ោង​ ១១:០០នាទី​ សមត្ថកិច្ចបានបង្ក្រាបករណីចែកចាយគ្រឿងញៀន​ នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក  ឃាត់ខ្លួនជនសង្ស័យបានចំនួន​ ០២នាក់ ១.ឈ្មោះ ញឹម ជ្រឿន ភេទប្រុស​ អាយុ ២៣ឆ្នាំ​ ២.ឈ្មោះ​ រឿង រដ្ឋា ភេទប្រុស អាយុ​ ២៤ឆ្នាំ​ ទីលំនៅភូមិ-ឃុំខាងលើ​ និងដកហូតបានថ្នាំញៀនចំនួន​ ០៣កញ្ចប់តូច​។​ ក្រោយសួរនាំទើបបែកធ្លាយមេខ្លោង ចែកចាយគ្រឿងញៀន និងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់​ ។

 if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ