ព្រឹតិ្តការណ៍ថ្មីៗ

គក់ជេរលុយបានពីថ្ងៃយប់ឡើង ចោរប្រដាប់ដោយអាវុធចូលប្លន់ដល់ផ្ទះ យកអស់ប្រាក់ ៧ម៉ឺនដុល្លា និង គ្រឿងអលង្ការមួយចំនួន នៅស្រុកមុខកំពូល

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្តាល៖ ប្រាក់ ៧ម៉ឺនដុល្លា និង គ្រឿងអលង្ការមួយចំនួន ត្រូវបានក្រុមចោរប្រដាប់ដោយអាវុធ

ចូលភ្ជង់ ប្លន់ដល់ក្នុងផ្ទះ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ១និង០០នាទី យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅ ចំនុចផ្ទះឈ្មោះ ផន វណ្ណី ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពបានអោយដឹងថា ជនរងគ្រោះឈ្មោះ ផន វណ្ណី អាយុ31ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកឯជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានគ្នា03នាក់ ប្រដាប់ ដោយអាវុធខ្លី02ដើម(គេចខ្លួនបាត់ស្រមោល) ក្រោយពីធ្វើសកម្មភាពចង់និងភ្ជង់ប្លន់ ក្នុងនោះសំភារះបាត់បង់ រួមមាន៖
1-លុយដុល្លាចំនួន 70000$ 2-ខ្សែកមាស1.1 តម្លឹង 3-ជញ្ចៀនមាស 01តម្លឹង
បច្ចុប្បន្ន កម្លាំងអាវុធហត្ថស្រុកពញាឮនិង ជំនាញ អាវុធហត្ថខេត្តកណ្តាលកំពុងស្រាវជ្រាវបន្តស្រាវជ្រាវតាម ចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។

image image image image image image

បន្ថែមយោបល់របស់អ្នក

យោបល់