ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌឬស្សីកែវចុះបង្ក្រាបទីតាំងល្បែងមួយកន្លែងក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ឃាត់បានបុរស ០៤នាក់ដកហូតទូរហ្គេម០២(video)

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖ ទីតាំងល្បែងហ្គេមបាញ់ត្រី០១កន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ត្រូវបានគណ:បញ្ជាការឯកភាពខណ្ឌ ឬស្សីកែវ ចុះប្រតិបត្តិការណ៏បង្ក្រាប កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៦ នេះ នៅចំណុចផ្ទះលេខ៥៣៤B ផ្លូវជាតិលេខ៥ ក្រុម១២ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

បើតាមប្រភពពីមន្ត្រីនៅកន្លែងកើតហេតុបានអោយដឹងផងដែរថា ម្នាក់ក្នុងចំណោមនោះគឺជាអ្នកដាក់ពង់  ចំណែក៣នាក់ផ្សេងទៀតមានសន្តិសុខ និងអ្នកលេងចំនួន២នាក់ ហើយក្នុងនោះទូរហ្គេមបាញ់ត្រីចំនួន០២ត្រូវបានដកហូត។

ចំពោះអ្នកលេងចំនួន២នាក់នោះ ទី០១ឈ្មោះ អិុន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេន សំណាង  ភេទប្រុសអាយុ២៣ឆ្នាំ ដោយឡែកអ្នកយាមកាមឈ្មោះ អឹុម គង់ ភេទប្រុស អាយុ៤១ ជាសន្តិសុខ និងម្នាក់ទៀតផងដែរនោះឈ្មោះ នី រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកដាក់ពង់ត្រី។

បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូវបានបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
បើយោងទៅតាមមាត្រា៥ នៃច្បាប់ស្តីពីល្បែងស៊ីសង បានចែងថា៖ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥លានរៀល ទៅ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ទៅ ៥ឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង (ករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់គុកខាងលើជាអតិបរមា)៕

 

 

 

ព័ត៌មានពាក់ព័ន្ធ