ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្ត​ព្រះសីហនុ អញ្ជើញតំណាងអាជីវករពាក់ព័ន្ធសេវាកម្មភ្ញៀវទេសចរណ៍ មកចូលរួម​ប្រជុំផ្សព្វផ្សាយវិធានការ ការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវក្នុងពិធីបុណ្យសមុទ្រនិងឆ្លងឆ្នាំសកល

2 ឆ្នាំ មុន 3 តូ សុផល

ខេត្ត​ព្រះសីហនុ៖​ នៅរសៀលថ្ងៃទី២០ខែ ធ្នូ ឆ្នាំ២០១៦​នេះ ស្នងការ​ដ្ឋាននគរបាលខេត្ត​ព្រះសីហនុ បានអញ្ជើញតំណាងអាជីវករ ម្ចាស់ផ្ទះ​សំណាក់ ភោជនីយ​ដ្ឋាន និងសណ្ឋាគារ ដែលពាក់ព័ន្ធលើសេវាកម្ម​ទេសចរណ៍ ចំនួន១៨១នាក់ មកចូលរួមប្រជុំផ្សព្វ​ផ្សាយ អំពីវិធានការ ការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ ក្នុងពិធីបុណ្យ​សមុទ្រ និង បុណ្យឆ្លងឆ្នាំសកល ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ​ជួន ណា​រិន្ទស្នងការ​នគរបាលខេត្ត​ព្រះសីហនុ ជំរាបជូនបង​ប្អូនអាជីវករ ម្ចាស់ទីតាំងទាំងអស់ ត្រូវបង្កើនការប្រុង​ប្រយ័ត្នការពារទ្រព្យ​សម្បត្តិ និង សន្តិសុខភ្ញៀវដែលមក ស្នាក់អាស្រ័យនៅទីតាំងរបស់ខ្លួន។ ក្នុងនោះទីតាំងនិមួយៗ ត្រូវបំពាក់កាមេរ៉ា ត្រូវមានសន្តិសុខឯកជនដែលមានកាយ​សម្បទាមាំមួន មានប្រវត្តិរូបច្បាស់លាស់ ត្រូវមានបំពង់ពន្លត់អគ្គីភ័យ ត្រូវមានបញ្ជីតក់ត្រា អត្តសញ្ញាណភ្ញៀវស្នាក់នៅ ច្បាស់លាស់ និងមានអ្នកប្រចាំការ២៤ម៉ោងតាមដានកាមេរ៉ាសុវត្ថិភាព ហាមឃាត់មិនឲ្យមានការលក់ ឬដុតផាវកាំជ្រួចឡើយ។ ពិសេសបំផុត ម្ចាស់ទីតាំងត្រូវប្រុងប្រយ័ត្ន ចំពោះមុខសញ្ញាអាក្រក់ វានឹងអាច មកជួលទីតាំងស្នាក់នៅចាំធ្វើសកម្មភាព នៅពេលណា មានចន្លោះប្រហោងធ្វេសប្រហែស វាបុកចូលបន្ទប់ភ្ញៀវប្លន់តែម្តង ម្យ៉ាងទៀតក្រុមវាចាំលួចគាស់រថយន្តយកទ្រព្យ​សម្បត្តិភ្ញៀវ។ អីចឹងដើម្បីកុំ​ឲ្យខូចកេរ្តិ៍​ឈ្មោះជះឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់វិស័យទេសចរណ៍ សូមអស់លោកទាំងអស់ ចូលរួមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!