ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការអាវុហត្ថខេត្តកំពង់ស្ពឺ៖ កងកម្លាំងទាំងអស់ ត្រូវអនុវត្តតួរនាទី៩ចំណុច ទើបក្លាយខ្លួនជាអ្នកអនុវត្តច្បាប់ឈានមុខ

2 ឆ្នាំ មុន 2 តូ សុផល

កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បាន លើកឡើង និងក្រើនរំលឹកអំពីបទបញ្ជា៩ចំណុច របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូននាយទាហាន នាយទាហានរងអាវុធហត្ថទាំងអស់ ចំណុះបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ នៅក្នុងធ្វើពិធីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ។

នៅក្នុងពិធីអប់រំចិត្តសាស្ត្រនោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា កងកម្លាំងរបស់អាវុធហត្ថទាំងអស់ត្រូវតែឈរ លើគោលការណ៍ គោរពបទបញ្ជា ទាំងការងារពេលធ្វើការ និងពេលចេញប្រត្តិបត្តិការ បង្ការ បង្រាប សង្គ្រោះត្រូវគិតពីផលប្រយោជន៍ ជាតិជាធំ គិតគូរពីផលប្រយោជន៍ពលរដ្ឋជាចម្បងផងដែរ។

លោកមេបញ្ជាការ បានលើកឡើងទៀតថា ចំណុចខ្លះៗដែលជាគន្លឹះសំខាន់ដែលនាំកម្លាំងកងរាជអាវុធហត្ថ ត្រូវជៀសវាងនោះមិនត្រូវ រកស៊ីមុខរបរខុសច្បាប់ ក្នុងនាមខ្លួនអនុវត្តច្បាប់ បង្រ្កាបមុខសញ្ញាគ្រប់ភេទដែលកំពុងកើតមាន ក្នុងតំបន់ដែលខ្លួនគ្រប់គ្រងដោយមិន និយាយពីបក្សពួកនិយមដែលនាំពលរដ្ឋ ថ្នាំថ្នាក់ដល់យើងហាមដាច់ខាតចំពោះ មន្ត្រីអាវុធពាក់ពន្ធ័ ចំពោះបញ្ហាគ្រឿងញៀន បើមានករណីនេះ អាចប្រឈម និងការលុបឈ្មោះចេញពីអង្គភាពព្រមទាំងទទួលទោសតាមច្បាប់ថែមទៀត។

លោកបន្តថា បញ្ហាប្រឈមផ្សេងក្នុងករណីដែលមន្ត្រីអាវុធហត្ថអនុវត្តខុសតួនាទីដូចជា រំលោភយកដីព្រៃដីប្រជាពលរដ្ឋក៏ត្រូវដកខ្លួន ជាបន្ទាន់ក្នុងករណីដែល អង្គភាពរកឃើញចំពោះបញ្ហានេះ ក៏ត្រូវច្បាប់របស់កងកម្លាំងផងដែរ ។

លោកថា «កម្លាំងអាវុធហត្ថត្រូវស្អាតស្អំគ្រប់យ៉ាង ឲ្យសាកសមជាកម្លាំងយោធាច្បាប់ បានបំពេញតួនាទីជូនជាតិមាតុភូមិ ជូនប្រជាពលរដ្ឋរបស់យើង ឲ្យសុវត្តិភាព សុខសន្តិភាព ស្ថេរភាព ប្រកបដោយភាពថ្លៃថ្នូ រុងរឿងហើយស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងអន្តរជាតិផងដែរ»៕

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!