ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចក្រុងសួងឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តត្បូងឃ្មុំ៖ បង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសាធាតុញៀនដែលកម្លាំជំនាញអធិការដ្ឋាននគរ បាលក្រុងសួង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រីម្នាក់ ដកហូតម្សៅក្រាមពណ៌សសង្ស័យជាសាធាតុ ញៀន ចំនួន១៩កញ្ចប់ (ធំ០១កញ្ចប់)។ក្រោមការដឹកនាំបញ្ជាពីលោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលពីតំណាងអយ្យការខេត្ត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង១៥និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះឃុន ណាសីុន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រូយ សង្កាត់សួង ក្រុងសួង រកឃើញ និងដកហូតថ្នាំញៀនម្សៅក្រាមពណ៌សចំនួន ០៥កញ្ចប់តូច សំរាប់រក្សាទុកជួញដូរ នូវសារធាតុញៀនខុសច្បាប់ និងបន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០២នាក់ ផ្សេងទៀត នៅម៉ោង១៦និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល ក្នុងនោះ១.ឈ្មោះ ថុន សីុថុល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង និងទី២.ឈ្មោះ វីុ ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកពញាក្រែក ដក ហូតថ្នាំ ញៀន ចំនួន១៤កញ្ចប់(តូច ចំនួន១៣ និងធំ០១កញ្ចប់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និង ថង់ វិចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើមចាត់ការតាមនីតិវិធីច្បាប់។

 

 

ព័ត៌មានពាក់ព័ន្ធ