ព្រឹតិ្តការណ៍ថ្មីៗ

សំបុកគ្រឿងញៀន និងបនល្បែង នៅចំណុចត្រពាំងឈូក សមត្ថកិ្ចខំចាប់ទាំងយប់ទាំងថ្ងៃនៅតែមិនអស់សោះ !

2 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ៖ តំបន់មុខមន្ទីពេទ្យព្រះកុសុមះ(ហៅពេទ្យលោកសង្ឃ) ភូមិត្រពាំឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ នេះគឺជាកន្លែងដែលល្បីឈ្មោះជាយូមកហើយៗប្រជាពលរដ្ឋស្ទើទូទាំប្រទេសទៅហើយដែលដឹងថាជាកន្លែសំបូរទៅដោយអ្នកប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ ដែលសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីបំបែកមិនបាន។ ជាក់ស្តែងនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦វេលាម៉ោង១០និង០០នាទីយប់កំលាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះក្រុងជាច្រើននាក់បានចុះបង្ក្រាបតំបន់ខាងលើ។

ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់ស្រី២នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងម៉ូតូ២គ្រឿងទៀត។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរបព្រះរាជ អាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១១នាក់ស្រី២នាក់ហើយនិងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនព្រមទាំងម៉ូតូ២គ្រឿងយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។

គួរបញ្ជាក់ថាមួយរយះចុងក្រោយនេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរកឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់។

បច្ចុប្បន្នសង្ស័យករណីប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ