ខាត់ សុឃីម ថាមិនមានជាប់ពាក់ព័ន្ធនិងនយោបាយឡើយ!

11 ខែ មុន 0 តូ សុផល

អ្នកនាង ខាត់ សុឃីម ៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរព នាងខ្ញុំទេីបតែទទួលបានដំណឹងថ្មីមួយដែលទាក់ទងនឹងពុករបស់ខ្ញុំ គឺមាន ករណីេលីកឡេីងថា (ឪពុកខាត់ រៀបរាប់ទាំងទឹកភ្នែកថា ពួកខ្ញុំចោទគាត់ជាមនុស្សឆ្គួត) ត្រង់នេះចង់និយាយថា គាត់ចិពឹា្ចមពួកខ្ញុំតាំងពីតូចហេីយថែមទាំងផ្តល់ចំនេះដឹង នឹងមុខរបរជាច្រេីនទៀតមកពួកខ្ញុំ ចឹងសួរថា ចំនុចត្រង់ណាដែលពួកខ្ញុំចោទគាត់បែបហ្នឹងកេីត ម្ស៉ាងទៀតឪពុកម្តាយជាអ្នកមានគុណ គ្មានហេតុ ផលណាដែលពួកខ្ញុំប្រមាទគាត់បែបនេះឡេីយ ហេីយ មានខ្លះទៀត និយាយថា កូនទាំង ៩ នាក់អត់ប្រយោជន៍ ចង់ប្រាប់ថា គ្រាន់តែមិនស្តាប់វិទ្យុតាមគាត់ អ្នកទាំងអស់គ្នាចោទពួកខ្ញុំថាអត់ប្រយោជន៍ទៅ ម៉េច ទាល់តែស្តាប់បានល្អ មនុស្សម្នាក់ចិត្ត ម្នាក់ ២នាក់ចិត្ត២ ចុះទំរាំ ៩ក៏មានចិត្ត ៩ដែរ ចឹង អ្នកពេញចិត្តស្តាប់អីស្តាប់ហ្នឹងទៅ ពេញចិត្តបក្សណាចូលបក្សហ្នឹងទៅកុំតែទៅប្រព្រឹត្តិអំពេីខុសច្បាប់ ដែលសង្គមមិនអាចទទួលលយកបាន ហេីយពុកមិនបង្ខំនរណាម្នាក់អោយធ្វេីតាមគាត់ទេ ព្រោះគេធំៗអស់ហេីយ គេអាចមានសិទ្ធិជ្រេីសរេីសអ្វីដែលគេពេញចិត្តយ៉ាងណាមិញ ពួកខ្ញុំមានមុខរបរជាអ្នករកសុីភេ្លងបុរាណ នឹងសម័យ ភ្នួង ថតសិល្បះ មិនមែនជាអ្នកនយោបាយទេ គ្មានអីពាក់ពន្ធ័ហ្នឹងនយោបាយឡេីយមានតែ កតព្វ កិច្ចជាពលរដ្ធល្អ ពេលបោះឆ្នោតទៅបោះឆ្នោត មិនបានចង់គិតប្រលូកអីទេ។

កុំវាយតំលៃមនុស្សតាមចិត្តខ្លួនឯង ព្រោះថាអ្នកខ្លះធ្លាប់ធ្វេីរឿងថោកទាប ហេីយបែរគិតថាគេធ្វេីរឿងថោកទាបខ្លួនដែរមិនត្រូវទេ។ ទោះបីជាមានការលេីកឡេីងថា មានគេប្តឹងគាត់រឿងបេីកវិទ្យុនោះ គឺគ្មានទ មានតែអ្នកជិតខាងសុំបន្ថយសំលេងដោយសារតែពុកគាត់ធ្វេីការបណ្តេីរ បោសដីបណ្តេីរ នៅឆ្ងាយពីវិទ្យុ ដូច្នេះគាត់ក៏ បេីករៀងលឺបន្តិច តែឥឡូវគាត់បានបន្ថយហេីយ (មួយទៀតថា ពួកខ្ញុំចង់កាត់កាលគាត់ ) សួរដូចឆោត ? កាត់កាលគាត់បានអីមកវិញ ?បេីគាត់ចំណាស់ហ្នឹងហេីយ មានតែកុំអោយគាត់គិតច្រេីន ខឹងច្រេីនធ្វេីអោយគាត់សប្បាយចិត្ត ព្រោះ គាត់មានជំងឺលេីសឈាម អព្ចាឹងពេលគាត់ឈឺ មានអ្នកទាំងអស់គ្នាមេីលថែពុកខ្ញុំអត់ គឺអត់គឺមានតែពួកខ្ញុំទេដែលមេីលថែគាត់ ចឹងសូមកុំរំខានពួកខ្ញុំអី ពួកខ្ញុំបានសុខហេីយ។ ពុកបានប្រដៅពួកខ្ញុំថា ចូលកូនៗគ្រប់គ្នាកាន់នូវ សីលធម៍ នឹង សុជីវធម៍ អោយបានល្អមិនត្រូវ ជេរប្រមាទអ្នកដទៃឡេីយ។

មនុស្សមានចំណេះដឹងជ្រៅជ្រះ តែ បេីគ្មាន សីលធម៍ក្នុង ខ្លួន ប្រៀប ដូចមនុស្សល្ងង់ខ្លៅយ៉ាងដូច្នោះដែរ ។ ដោយ ឡែក ការចុះផ្សាយនេះ ចង់ទាមទារអ្វីក៏ខ្ញុំមិនដឹងដែរ តែបេីគ្រាន់តែ ទាមទារការចាប់អារម្មរណ៍ សូមបពា្ឈប់ ត្រឹមហ្នឹងចុះសុំអង្វរ ។

មនុស្សម្នាក់ គ្មាននរណាម្នាក់ ល្អគ្រប់១០ នោះទេ ចេះឯងអោយក្រែងចេះគេ។ អ្នកកំពុងលេងល្បែងមិនដឹងខ្លួនចាញ់នោះទេ មានតែអ្នកឈរមេីលទេដែលដឹងថា អ្នកចាញ់ច្រេីនហេីយដេីរផ្លូវខុស ។ អរគុណសំរាប់ការអានអត្តបទមួយនេះ ជូនពរសុខភាពល្អ។

     document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: