ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តលំពតចាត់មន្ត្រីក្រោម​ឱវាទនាំយកមឈូស និង អំណោយមួយចំនួនជូនដល់គ្រួសារសព លោកយាយ ចេត ច្រឹក និង គ្រួសារលោកយាយ ដួង ខុប

1 ឆ្នាំ មុន 0 តូ សុផល

កំពត៖​ នៅថ្ងៃទី ១៨​ ខែធ្នូ​ ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទី កម្លាំងអធិការដ្ឋានស្រុកដងទង់​ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពតបាននាំយកអំណោយដ៏ថ្លៃថ្លាជាមឈូសលើកទី ១៣ របស់លោកឧត្តមសេនីយ៍ត្រី​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត​ រួមមាន​ :​ អង្ករចំនួន​ ០២បាវ​ ស្មើនឹង​ ១០០ គីឡូ ក្រាម​ និងទឹកសុទ្ធចំនួន​ ០៦យួរ​​ ទៅឧបត្ថម្ភដល់ក្រុមគ្រួសារសពលោកយាយ ចេត ច្រឹក អាយុ​ ៦៩ឆ្នាំ ទីលំនៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ដែលបានស្លាប់ដោយសារជំងឺ​ ។

​នៅថ្ងៃដដែលនោះដែ កម្លាំងអធិការដ្ឋានស្រុកដងទង់​ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ក៍បាននាំយកអំណោយដ៏ថ្លៃថ្លាជាមឈូសលើកទី ១៤ របស់លោកឧត្តមសេនីយ៍ត្រី​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត​ រួមមាន​ :​ អង្ករចំនួន​ ០១បាវ​ ស្មើនឹង​ ៥០គីឡូក្រាម​ ទឹកសុទ្ធចំនួន​ ១២យួរ​​ និងថវិកាចំនួន ៨០.០០០៛ ទៅឧបត្ថម្ភដល់ក្រុមគ្រួសារសពលោកយាយ ដួង ខុប អាយុ​ ៧៤ឆ្នាំ ទីលំនៅភូមិកំរ៉ែងក្រសាំង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ដែលបានស្លាប់ដោយសារជំងឺ​ ។

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: