អាជ្ញាធរជាតិអប្សរាក្រើនរំឭកប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឲ្យរួមគ្នាប្រើប្រាស់ទឹកមានសុវត្ថិភាព

6 ខែ មុន 44 តូ សុផល

សៀមរាប៖ “ទឹកដែលគ្រាន់តែថ្លា គ្មានក្លិន គ្មានពណ៌ ដែលប្រជាពលរដ្ឋខ្លះគ្រាន់តែដងពីអណ្តូងមកភ្លាមៗនោះ មិនទាន់ចាត់ទុកថាជាទឹកមានសុវត្ថិភាពទេ ពោលគឺ មិនទាន់អាចបរិភោគបាននៅឡើយ។ ការបរិភោគទឹកដែលគ្មានសុវត្ថិភាពបែបនេះ នឹងបណ្តាលឲ្យមានជំងឺជាប់ខ្លួន រ៉ាំរ៉ៃ ខាតបង់ទ្រព្យសម្បត្តិជាមិនខាន។ ត្រូវរួមគ្នាបរិភោគទឹកដែលមានសុវត្ថិភាព ដោយការដាំឲ្យឆ្អិន ឬដោយចម្រោះត្រឹមត្រូវ”។ នេះជាសារដ៏មានន័យ ដែលមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបានក្រើនរំឭកដល់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦នេះ។
ក្នុងបទបង្ហាញទៅកាន់ប្រជាពលរដ្ឋភូមិរហាល និងភូមិស្រះស្រង់ខាងជើង ក្នុងកម្មវិធីផ្សព្វផ្សាយអំពី “វិធីសាស្រ្តបន្សុទ្ធទឹក និងរក្សាទឹកឲ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ” លោក មាន់ ផានិត ដែលជាគ្រូបង្គោលនៃកម្មវិធីនេះលើកឡើងថា ការប្រើប្រាស់ទឹកដែលគ្មានសុវត្ថិភាពត្រឹមត្រូវនឹងជំរុញឲ្យមានជំងឺរាករូស ចុះក្អួត រ៉ាំរ៉ៃ និងរហូតដល់ជំងឺមហារីកទៀតផង ជាពិសេស ចំពោះកូនក្មេង និងមនុស្សចាស់។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាប្រើប្រាស់ទឹកដែលមានសុវត្ថិភាពត្រឹមត្រូវ ដើម្បីសុខភាព សេចក្តីសុខក្នុងគ្រួសារទាំងមូល។

គ្រូបង្គោលរូបនេះបន្ថែមថា ដើម្បីឲ្យទឹកមានសុវត្ថិភាពត្រឹមត្រូវ គេត្រូវធ្វើវិធីបន្សុទ្ធទឹក រក្សាទឹកទុកឲ្យបានត្រឹមត្រូវ។ វិធីបន្សុទ្ធទឹកគេអាចធ្វើតាមរយៈការដាំទឹកឲ្យពុះរយៈពេល១នាទីទៅ៥នាទី ឬអាចច្រកដបទៅហាលកម្តៅថ្ងៃឲ្យបាន៦ម៉ោងយ៉ាងតិចទើបអាចប្រើប្រាស់បាន។ ក្រៅពីនេះ គេអាចប្រើប្រាស់ទឹកមានសុវត្ថិភាពបានតាមរយៈការប្រើប្រាស់ធុងចម្រោះទឹកត្រឹមត្រូវ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ជាអ្នកសម្របសម្រួលកម្មវិធីនេះបញ្ជាក់ថា កម្មវិធីផ្សព្វ ផ្សាយអំពី វិធីសាស្រ្តបន្សុទ្ធទឹក និងរក្សាទឹកឲ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការរវាងអាជ្ញា ធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង។ បច្ចុប្បន្ន គម្រោងនេះកំពុងតែបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើស រើសជាភូមិគំរូ ហើយគ្រោងនឹងបន្តទៅកាន់ភូមិដទៃទៀតរហូតគ្រប់ទាំង១១២ភូមិក្នុងឧទ្យានអង្គរទាំងមូល៕

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  ផុងចិញ្ចេីមផ្លូវ រថយន្តដឹកឥដ្ឋការ៉ូក្រឡាប់ផ្ងេីរជេីង

 

 

សត្វទោចម្កុដដ៏កម្រដែលអាជ្ញាធរជាតិអប្សរាព្រលែងក្នុងព្រៃអង្គរកំពុងបង្កើនការបន្តពូជ

4 ខែ មុន 86 តូ សុផល

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរដ្ឋOntarioនៃប្រទេសកាណាដា មកស្វែងយល់ការងារគ្រប់គ្រងរមណីយដ្ឋានអង្គរពីសំណាក់អាជ្ញាធរជាតិអប្សរា

5 ខែ មុន 62 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម