មើលកាមេរ៉ាសុវត្ថិភាពសង្ស័យថាចោរលួចម៉ូតូ ចេញមកវ៉ៃប៉ោងភ្នែក ត្រូវប៉ូលីសឃាត់ខ្លួន

3 ខែ មុន 127 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណះពេលរូបគេបង្កហឹង្សាដោយចេតនាទៅលើយុវជនម្នាក់ខណះពេលមើលកាមេរ៉ាសុវត្ថិភាពសង្ស័យថាចោរលួចម៉ូតូ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ ២០១៦ត្រង់ចំនុច ផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះអយ លីគាង ២០ នៅផ្ទះ ស្នាក់ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហតុរូបគាត់ជាមួយនិងមិត្តភក្ដិម្នាក់ទៀតបានជិះម៉ូតូមកលេងផ្ទះមិត្តភក្ដិម្នាក់ទៀតដែលជួលបន្ទប់ត្រង់ចំនុចកើតហេតុហើយដោយសារតែផ្ទះជួលខាងលើនេះឧស្សាហ៍បាត់ម៉ូតូទើបមិត្តភក្ដិរបស់ជនរងគ្រោះប្រាប់អោយជនរងគ្រោះយកសោរទៅចាក់ទ្វាផងពេលដែលគេដាក់ម៉ូតូដែលគេជិះមកលេងមិត្តភក្ដិគេនោះនៅខាងក្រោមហើយខណះពេលដែលជនរងគ្រោះដើរទៅយកមេសោរចាក់ទ្វារនោះពេលនោះមានម៉ូតូរបស់ជនបង្កបានដាក់ពាំងមុខទ្វារទើបពិបាកក្នុងការចាក់សោរហើយជនរងគ្រោះគាត់បានទ្រោបលើម៉ូតូបំរុងយកមេសោរចាក់ទ្វារស្រាប់តែជនបង្កមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនរងគ្រោះធ្វើកាយវិការមើលឆ្វេងស្ដាំហើយទ្រោបលើម៉ូតូដូចជាសង្ស័យហើយជនបង្កស្មានថាជនរងគ្រោះចង់កាច់ករលួចយកម៉ូតូក៍បានរត់ចេញមកហើយចាប់ជនរងគ្រោះវៃលើងជាំមុខរហូតភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកធ្វើការអន្តរាមន៍និងឃាត់ខ្លួនជនបង្កយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។

ជនបង្កខាងលើមានឈ្មោះ អែម សម្បត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់រឺមកកង់បី ស្នាក់នៅផ្ទះជួលត្រង់កន្លែងកើតហេតុខាងលើ មុនពេលកើតហេតុដោុសារតែពូរបស់គាត់ទើបតែបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ពណ័ខ្មៅសេរ៊ីឆ្នាំ២០០៨ពាក់ស្លាកលេខក្រុងព្រះសីហនុ 1B 0321 តាំងតែពីថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៦វេលាម៉ោង ២០និង០០នាទីយប់មកម្លេះហើយដល់ម៉ោងកើតហេតុពេលដែលគាត់មើលតាមកាមេរ៉ាសុវត្ថិភាពក៍ឃើញ ជនរងគ្រោះមានកាយវិការដូចជាសង្ស័យហើយស្មានថាជនរងគ្រោះជាក្រុមដែលធ្លាប់មកលួចម៉ូតូរបស់ពូរបស់គាត់កាលពី៧ថ្ងៃមុននោះក៍បានចេញមកហើយវៃជនរងគ្រោះរហូតជាំមុខទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដងនោះទៅ បច្ចុប្បន្នជនបង្កខាងលើត្រូវបានសមត្ថកិច្ចកំពុងតែនិងកសាងសំណុំរឿងនិងបញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕

 

អាន៖  មួយករណីផ្សេងទៀតក្នុងខណ្ឌឬស្សីកែវ ឃាត់បានមនុស្សម្នាក់ពាក់ព័ន្ធគ្រឿងញៀន

 

 

ក្លែមសាច់ឆ្កែទាស់សំដីរឿងជល់កែវកាប់គ្នាប្រាវរបួសទាំង សងខាង ត្រូវប៉ូលីសឃាត់ខ្លួន

1 ថ្ងៃ មុន 89 តូ សុផល

គំរាមម្តាយដុតផ្ទះចោល វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ចាំពេលណាទៀតបានហៅប៉ូលីស…?

5 ថ្ងៃ មុន 538 តូ សុផល

មុខសញ្ញាប្រើដុំឥដ្ឋវាយប្រហារមនុស្សមួយពូជ និងសំលាប់ទារិកាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

1 សប្តាហ៍ មុន 690 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

វ៉ៃម៉ែក្មេករត់មកប្តឹងប៉ូលីសភ្នំពេញថ្មីទាំងព្រឹក អន់ចិត្តរឿងស្រលាញ់ចៅមិនស្មេីគ្នា!

1 សប្តាហ៍ មុន 129 តូ សុផល

កាប់ ៤ពូថៅររំសាយកំហឹង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 សប្តាហ៍ មុន 71 តូ សុផល

ទាញកាំបិតអារ.កប្រពន្ធជិតនឹងក្ស័យ ព្រោះមិនជួយកាន់ជើងខ្លួន

2 សប្តាហ៍ មុន 260 តូ សុផល

ផឹកចំស្រាកាចទាស់សម្ដីគ្នា​បន្តិចបន្ទួចទាញកាំបិតប័ងតោកាប់បណ្ដាលអោយរងរបួសធ្ងន់

2 សប្តាហ៍ មុន 490 តូ សុផល

ប្រធានបរិស្ថានស្រុកលំផាត់ វាយអ្នកកាសែតម្នាក់បណ្ដាលឲ្យបែកក្បាលឈាមស្រោច!

2 សប្តាហ៍ មុន 244 តូ សុផល

(VIDEO) សណ្តាប់ធ្នាប់ខណ្ឌសែនសុខវាយ ប្រជាការពារសង្កាត់ទឹកថ្លាបែកមុខ ព្រោះខឹងរឿងឡើង ID

3 សប្តាហ៍ មុន 1716 តូ សុផល

ទិញពោះជ្រូកមកហូបបាយ អ្នកផឹកស្រាឃើញសុំក្លែមមិនអោយ ទាញកាំបិតបុ័ងតោកាប់ឈាមក្បាល!

3 សប្តាហ៍ មុន 736 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម