ជនសង្ស័យ ២ នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនភ្លាមៗ ក្រោយប្រើអំពើហឹង្សាទៅលើបុរសម្នាក់បណ្ដាលឲ្យរងរបួសក្បាល

3 ខែ មុន 29 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ ២ នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនភ្លាមៗ ក្រោយប្រើអំពើហឹង្សាទៅលើបុរសម្នាក់បណ្ដាលឲ្យរងរបួសក្បាល។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៦ស្ថិតនៅភូមិ ស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ជនសង្ស័យទី ១ឈ្មោះ ប៊ិន ពិសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរនៅផ្ទះមានទីលំនៅនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ នឹង ជនសង្ស័យទី ២ ឈ្មោះ អុល សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ ហើយមានមុខរបរកម្មករសំណង់ស្នាក់នៅ ភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ។ បើតាការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង ២ នាក់ខាងលើនេះបានប្រើអំពើហឹង្សា(ដោយដំបងឬស្សី)ទៅលើបុរសម្នាក់ឈ្មោះ ស្រ៊ុយ រិទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ ហើយមានមុខរបរជាអ្នកបើកឡានដឹកដីស្នាក់នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

ប្រភពដដែលបានបន្ដថាខណៈដែលជនរងគ្រោះកំពុងតែដេញគោមកពីឃ្វាលវិញតាមផ្លូវ ស្រាប់តែខណៈនោះជនបង្ករទាំង ២ នាក់បានជិះម៉ូតូម៉ាកកុបជ្រុងពណ៌ទឹកប្រាក់ ដោយមានសភាពស្រវឹងជោកជាំដោយមានទាំងកាន់ដំបងឬស្សីនូវនឹងដៃថែមទៀត នឹងបានប្រើពាក្យសម្ដីមិនសមរម្យទៅលើជនរងគ្រោះ ភ្លាមនោះបណ្ដាលឲ្យសត្វគោដើរតាមផ្លូវផ្អើលស្រាប់តែជនរងគ្រោះបានស្រែកថា តិចគោរត់ជាន់ងាប់ ដោយជនរងបង្ករទាំង២នាក់ បានលឺដូចច្នោះស្រាប់តែខឹងហើយបានយកដំបងឬស្សីវៃជនរងគ្រោះបណ្ដាលឲ្យប៉ោងក្បាលតែម្ដង។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់យកមកសួរនាំនិងដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្ដ។ ចន្ធូ

d.getElementsByTagName(‘head’)[0].appendChild(s);

អាន៖  ម្នាក់ជួញដូរមនុស្សម្នាក់ធ្លាប់ជាប់គុគ ចេញវិញប្រព្រឹត្តសកម្មភាពជួញដូរ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវស្រាវជ្រាវបង្រ្កាប

 

 

គំរាមម្តាយដុតផ្ទះចោល វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ចាំពេលណាទៀតបានហៅប៉ូលីស…?

3 ថ្ងៃ មុន 531 តូ សុផល

មុខសញ្ញាប្រើដុំឥដ្ឋវាយប្រហារមនុស្សមួយពូជ និងសំលាប់ទារិកាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

1 សប្តាហ៍ មុន 682 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

វ៉ៃម៉ែក្មេករត់មកប្តឹងប៉ូលីសភ្នំពេញថ្មីទាំងព្រឹក អន់ចិត្តរឿងស្រលាញ់ចៅមិនស្មេីគ្នា!

1 សប្តាហ៍ មុន 124 តូ សុផល

កាប់ ៤ពូថៅររំសាយកំហឹង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 សប្តាហ៍ មុន 69 តូ សុផល

ទាញកាំបិតអារ.កប្រពន្ធជិតនឹងក្ស័យ ព្រោះមិនជួយកាន់ជើងខ្លួន

1 សប្តាហ៍ មុន 258 តូ សុផល

ផឹកចំស្រាកាចទាស់សម្ដីគ្នា​បន្តិចបន្ទួចទាញកាំបិតប័ងតោកាប់បណ្ដាលអោយរងរបួសធ្ងន់

1 សប្តាហ៍ មុន 488 តូ សុផល

ប្រធានបរិស្ថានស្រុកលំផាត់ វាយអ្នកកាសែតម្នាក់បណ្ដាលឲ្យបែកក្បាលឈាមស្រោច!

2 សប្តាហ៍ មុន 244 តូ សុផល

(VIDEO) សណ្តាប់ធ្នាប់ខណ្ឌសែនសុខវាយ ប្រជាការពារសង្កាត់ទឹកថ្លាបែកមុខ ព្រោះខឹងរឿងឡើង ID

2 សប្តាហ៍ មុន 1715 តូ សុផល

ទិញពោះជ្រូកមកហូបបាយ អ្នកផឹកស្រាឃើញសុំក្លែមមិនអោយ ទាញកាំបិតបុ័ងតោកាប់ឈាមក្បាល!

3 សប្តាហ៍ មុន 734 តូ សុផល

កម្មករសំណង់ និងសន្តិសុខយាមទ្វារការរដ្ឋាន បើកឆាកប្រយុទ្ធគ្នាមួយប្រាវ សមត្ថកិច្ចឃាត់ខ្លួន ៣នាក់

3 សប្តាហ៍ មុន 312 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម