ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនយុវជនម្នាក់ក្រោយពីជិះរថយន្តកាមរីហើមខ្វះការ​ប្រុងប្រយ័ត្ន បុកម៉ូតូ​មួយគ្រឿងម្ចាស់របួសធ្ងន់ស្រាល​៣នាក់

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ ៖ ម្តាយនិងកូន២នាក់រងរបួសធ្ងន់ស្រាល ខណ:
រថយន្តកាមរីហើម មួយគ្រឿងត្រូវបានម្ចាស់បើកបរ ដល់ចំណុចផ្លូវកោងលឿនជ្រុលបុកម៉ូតូវីវ៉ាមួយគ្រឿង របស់ពួកគេ ដែលបើកច្រាសទិសគ្នា  កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ត្រង់ចំណុចកោង ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

រថយន្តបង្ក ម៉ាកកាមរីហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-9285 បើកបរដោយឈ្មោះ សៀង សៀកត្រាយ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកម៉ូតូដែលម្ចាស់ទទួលការ រងគ្រោះនោះមាន ម៉ាក វិវ៉ា សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-1272 ជិះដោយស្រ្តីម្នាក់ ឌុបកូនតូចៗ ពីរនាក់ ប្រុសម្នាក់និងស្រីម្នាក់ បណ្តាលអោយពួកគេរងរបួសស្រាល ដោយឡែកម្តាយអ្នកឌុបរបួសធ្ងន់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ម៉ូតូស្រ្តីរងគ្រោះ មានរួមដំណើរដោយកូនតូចៗ២នាក់ ផងនោះ ធ្វើដំណើរ តាមផ្លូវបេតុងខាងលើ ពីត្បូងទៅជើង ដល់ចំណុចផ្លូវកោង ស្រាប់តែរថយន្តបង្ក បើកបោះពួយល្បឿនលឿនពីជើងទៅត្បូងច្រាសទិសគ្នា តែដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូត មកបំណែកផ្លូវម្ខាង ទៅបុកម៉ូតូ ស្រ្តីរងគ្រោះ ទាំងកំរោល បណ្តាលឲ្យ ស្រ្តីជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងខាងឆ្វេង កូនប្រុសតូច រងរបួសជើងឆ្វេងជាទម្ងន់ ចំណែកកូនស្រី រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ម្តាយកូន  ត្រូវបានរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យបង្អែក ដឹកបញ្ជូនទៅមន្ទីពេទ្យរុស្សី ។ ចំណែករថយន្តបង្កព្យាយាមបើករត់គេចមកចូលក្នុងយានដ្ឋានលាងរថយន្ត យីហោ ថ្មីជានិច្ចផ្លូវ217ភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោក នាក់ ណារ៉ូ អធិការរងខណ្ឌដង្កោ ទទួលផែនចរាចរណ៍ សហការជាមួយនគរបាកប៉ុស្តិ៍ព្រៃសដេញតាមឃាត់រថយន្តបានមកវិញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ រងចាំដោះស្រាយពេលក្រោយ ។

 

មន្ត្រីនគរបាលបានឲ្យដឹងដែរថា ករណីខាងលើ បង្កឡើងដោយភាគីខាងរថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង រំលោភចូលបំណែកផ្លូវអថិភាពរបស់ភាគីម៉ូតូ ទើបបង្កឲ្យ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។  ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

FB_IMG_1465747074125 FB_IMG_1465747070830

 

 

ព័ត៌មានពាក់ព័ន្ធ