ព្រឹតិ្តការណ៍ថ្មីៗ

លោក សេង គន្ធ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌ ប្រជាការពារសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវវេងស្រេង

2 ឆ្នាំ មុន 43 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧.១២.២០១៦នេះ លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌ ប្រជាការពារសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ។

-ចុះនែនាំរថយន្តធំៗ ដែលចតលើផ្លូវសាធារណ:
-ចុះណែនាំបងប្អូនអ្នកលក់ដូរ ហៀរមក ចិញ្ចើមផ្លូវ ព្រមទាំងការចោលសម្រាមផ្តេសផ្តាស
-ធ្វើអនាម័យសម្អាតតាមដងផ្លូវ

លោក សេង គន្ធអភិបាលរងខណ្ឌ បានថ្លែងថា ការចុះរៀបសណ្តាប់ធ្នាប់ត្រង់ចំណុចខាងលើនេះ ក្រោយពីមានបញ្ជា របស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ហើយចំពោះប្រតិបត្តិការខាងលើនេះ គោលបំណងរក្សាសោភ័ណ្ឌភាពសណ្តាប់ធ្នាប់សាធារណៈ គោលបំណងបញ្ជៀសការកកស្ទះចរាចរណ៍ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋពេលចតយានជំនិះ ចុះដើរទិញទំនិញដែលលក់ហែរមកលើចិញ្ចើមផ្លូវ។

ជាចុងក្រោយលោក សេង គន្ធ សូមសំណូមពរ និងសុំការយោគយល់ពីបងប្អូនអាជីវករទាំងអស់សូមមេត្តា កុំយកផ្លូវធ្វើអាជីកម្មអី ព្រោះវានាំអោយប៉ះពាលសណ្តាប់ធ្នាប់សារធារណៈ ខូចសោភ័ណ្ឌភាពទីក្រុង ជាពិសេស ប្រឈមបញ្ហា គ្រោះថ្នាក់ជាយថាហេតុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ