ព្រឹតិ្តការណ៍ថ្មីៗ

លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោកដឹកនាំក្រុមការងារចុះរុះរើសំណង់រំលោភចិញ្ចើមផ្លូវ

2 ឆ្នាំ មុន 5 tnn_admin

ភ្នំពេញ៖ សំណង់ដែលបានសង់រំលោភលើចិញ្ចើមផ្លូវដែលមានផ្ទះលេខ១៦៧B ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានក្រុម​ការងារសណ្តាប់ធ្នាប់ខណ្ឌទួលគោកដឹកនាំដោយអភិបាលរងខណ្ឌលោក ប៉ាង លីដា បានចុះរុះរើ​ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដោយសំណង់ខាងលើ បានយកចំណីផ្លូវមកប្រកបអាជីវកម្មប៉ះពាល់ផ្លូវសាធារណ:បង្កអោយមានការកកស្ទះមិនគិតពីប្រយោជន៏សាធារណ:ជន ក្រោយពីមានការណែនាំនិងចុះអប់រំដល់ម្ចាស់ផ្ទះកន្លងមក។

ជាមួយគ្នាក្នុងការចុះរុះរើនោះដែរ គេឃើញម្ចាស់ផ្ទះក៏មានការចូលរួមរុះរើដោយខ្លួនឯងផងដែរ និងសន្យាថាមិនបន្តសាងសង់អោយប៉ះពាល់ដល់ប្រយោជន៏សាធារណះជនទៀតឡើយ។

ជាថ្មីម្ដងទៀត! លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោករូបនេះ សូមថ្លែងអំណរគុណចំពោះលោកពូ អ្នកមីង ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរដើម្បីសោភ័ណភាពរាជធានីភ្នំពេញ។

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ