ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូគេចម៉ូតូបុកគូទរថយន្តCHEVROLETប្រជាការពារសង្កាត់គីឡូម៉ែត្រលេខ៦រងរបួសធ្ងន់

2 ឆ្នាំ មុន 16 tnn_admin

ភ្នំពេញ៖ហុងដាឌ្រីសេ១២៥ជិះឆ្លងផ្លូវត្រូវបានម៉ូតូម៉ាកហុងដាCRFបើកគេចជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងទៀតកំពុងបើកបត់ឆ្លងផ្លូវបណ្តាលបែកកាងខាងក្រោយ ក៏ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍មិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង២០រសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខ(ក្រសួងពាណិជ្ជកម្ម)ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។

រថយន្តរងគ្រោះម៉ាកCHEVROLETពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2AF-0642រងខូចខាតបែកកាងខាងក្រោយបើកបរដោយស្ត្រីម្នាក់មិនត្រូវបានគេស្គាល់ឈ្មោះទេ។ម៉ូតូបង្កម៉ាកហុងដាCRFពណ៍សរលាយក្រហមពាក់ស្លាកលេខភ្នំពេញ1CP-8560បើកបរដោយបុរសម្នាក់ឈ្មោះរស់សុភារិនអាយុ៣៨ឆ្នាំមានមុខរបរប្រជាការពារសង្កាត់គីឡូម៉ែត្រលេខ៦រងរបួសស្រាលមានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។រីឯមូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៦ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GB-4049បើកបរដោយបុរសឈ្មោះ យ៉ុន លីនអាយុ៣០ឆ្នាំមានមុខរបរកសិករមានទីលំនៅភូមិទឹងឃុំទងត្រឡាចស្រុកស្រីសន្ធខេត្តកំពង់ចាមរងរបួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនកើហេតុគេឃើញរថយន្តរងគ្រោះបើកបរដោយស្ត្រីម្នាក់បើកបរតាមផ្លូវជាតិលេខ៥ក្នុងទិដៅពីជើងទៅត្បូងចំណែកម៉ូតូបង្កម៉ាកហុងដាCRFជិះម្នាក់ឯងតាមក្រោយរថយន្តរងគ្រោះ។លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តរងគ្រោះបានបើកបត់ឆ្វេងខណៈពេលកំពុង់បត់ស្រាប់តែមានម៉ូតូ១គ្រឿងទៀតបានជិះឆ្លងផ្លូវពីលិចកទៅកើតឆ្លងពីក្រោយរថយន្តខណៈពេលម៉ូតូឆ្លងនោះស្រាប់តែដែលជិះពីក្រោយបានគេចម៉ូតូឆ្លងផ្លូវក៏ជ្រុលចង្កូតទៅបុកគូទរថយន្តចំពីក្រោយបណ្តាលឱ្យបែកកាងខាងក្រោយ។

ក្រោយកើតហេតុភាគីខ់ទាំងសងខាងកំពុងធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុធ្វើការជួលជុលឡើងវិញដើម្បីបញ្ចប់រឿង។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!