ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីគុកមិនអស់ចិត្តនាំគ្នា លួចឥដ្ឋការ៉ូគេ​ ត្រូវន​គរ​បាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ឃាត់ខ្លួន(video)

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនមកសាក សួរនាំ ដោយកំលាំងខណ្ឌប៉ុស្តិ៍ ខណ:ល្បាតដើម្បីទប់ស្កាត់ បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យទី១២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំនុច ផ្លូវបេតុងក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

នាយប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ លោក ថន ប៊ុនថា បានអោយបណ្តាញព័ត៌មានTNNយើងដឹងថា ជនសង្ស័យទី១ ឈ្មោះ ប្រាក់ សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរ ដើររើសអេតចាយ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងទី២ឈ្មោះ យ៉ោម  ផល្លា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤១N ផ្លូវលំក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។

នាយប៉ុស្តិ៍រូបនេះបានបន្តអោយដឹងទៀតថា ខណ:ដែលកម្លាំងចេញ ធ្វើសកម្មភាពល្បាតត្រួតពិនិត្យចំហររាល់មធ្យោបាយសមាសភាពសង្ស័យតាមបណ្តាគោលដៅដើម្បីរក្សារបាននិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ជាពិសេសក្នុងរដូវកាលប្រកួតបាល់ទាត់យ៉ូរ៉ូ នេះតែម្តងដែលជនសង្ស័យច្រើនប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ។

ស្របពេលនោះដែរកំលាំងខណ្ឌប៉ុស្ត៍បានជួបសមាសភាព១ក្រុមមានគ្នា២នាក់នៅចំនុចទីតាំងខាងលើពេលឃើញកំលាំងល្បាត ភ្លាមនោះសមាសភាពសង្ស័យបាននាំគ្នារត់ប៉ុន្តែត្រូវបានកំលាំងយើងធ្វើការពទ្ធ័ឃាត់ជាក់ស្តែងបាន០២នាក់តែម្តង ដោយដកហូតឥដ្ឋការ៉ូចំនួន៥កេះ។

សូមបញ្ជាក់ផងដែរថាជនសង្ស័យឈ្មោះអឿនរូបនេះធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ តែចេញមកវិញនៅហ៊ានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌទៀត រហូតសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្តែងបានតែម្តងនឹងបញ្ចូលទៅមន្ទីរឃុំឃាំងវិញ។

បច្ចុប្បន្នជនសង្សយ័ទាំងពីរនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងតាមនិតិវិបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

Screenshot_2016-06-12-22-07-1220160612_125429_2 20160612_125429_3 20160612_125428_1} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ