ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវ​ក្រាលកៅស៊ូមួយខ្សែ ​រងការខូចខាតស្ទើតែទាំងស្រុង តែគ្មាន​អាជ្ញា​ធរឬមន្ត្រីពាក់ពន្ធ័ណាយកភ្នែកមើលសោះ!

2 ឆ្នាំ មុន 2 តូ សុផល

តាកែវ៖ ផ្លូវ​ក្រាលកៅស៊ូមួយខ្សែមានប្រវែង៤គីឡូមែត្រ គិតចាប់ពីក្បាលថ្នល់បំបែក ភូមិបន្ទាយ ឃុំជីខ្មា រហូតដល់ ភូមិកន្ទួត ឃុំត្រឡាច ស្ថិតនៅ​ក្នុងស្រុកទ្រាំង ខេត្តតាកែវ រងការខូចខាតស្ទើតែទាំងស្រុង តែមិនមានឃើញអាជ្ញាធរ ឬក៏​មន្ត្រី​ពាក់ព័ន្ធ​ណាចុះមកពិនិត្យឡើយ។បើតាមសម្តីរបស់ប្រជាពលរដ្ឋ ដែល​រស់នៅ​អមសងខាងផ្លូវ ក៍ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ពួកគាត់​បានរអ៊ូ រទាំ ប្រាប់អ្នកយកព័ត៍មានយើងថា។ពួកគាត់ធ្វើដំណើរទៅមកម្តងៗមានការលំបាកយ៉ាងខ្លាំង បើជិះម៉ូតូម្នាក់ឯងវិញស្ទើតែពុំចង់រួច តែបើដឹកទំនិញវិញមានផលលំបាកខ្លាំងណាស់(សូម្បីតែ​រថយន្តក៍ជាប់ផុងទៅមុខមិនរួចផង)។

ប្រភពព័ត៍មានបានបន្តទៀតថា ជួន​ពេលខ្លះ​កូន​ៗនឹងក្មួយរបស់គាត់បានទៅសាលារៀន គឺឆ្លងកាត់ផ្លូវនេះនឹងរងការប៉ះពាល់ដូចជារអិលដួលធ្វើឲ្យប្រឡាក់សំលៀកបំពាក់កូនរបស់គាត់ដែលជាសិស្សសាលា(ពេលនោះ​ធ្វើអោយអារម្មណ៍កូនរបស់គាត់មិនសូវល្អផងដែរ)

។ចំណែកប្រជាពលរដ្ឋដែលជាអាជីវក លក់ដូរ​ រស់នៅ​អមសងខាងផ្លូវកំពុងរងការខូចខាតនេះ ជារៀងរាល់ថ្ងៃពួកគាត់មិនសូវសប្បាយចិត្តទេ ព្រោះ​នៅខាងមុខផ្ទះរបស់ពួកគាត់ មានទឹកដក់(មានភក់ជ្រាំ)ធ្វើឲ្យភ្ញៀវនាក់ទិញទំនិញមានការថយចុះ នឹងខាតបង់ប្រាក់ចំណូលជារៀងរាល់ថ្ងៃ។

បន្ទាប់មកប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលរងការខូចខាតនេះ ព្រមទាំងប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ បានសំណូមពរដល់អាជ្ញាធរ នឹងមន្ត្រីពាក់ព័ន្ធខាងលើមេត្តាចុះទៅពិនិត្យមើលផង ពីព្រោះ​ពីផ្លូវក្រាលកៅស៊ូ បានប្រែពណ៍ទៅជាផ្លូវក្រាលគ្រួសក្រហមទៅហើយ។

ក្នុងករណីនេះដែរអ្នកយកព័ត៍មានយើងបានសុំកាបំភ្លឺពីលោកកេត ម៉ៅ អភិបាលស្រុកទ្រាំង លោកបានទទួលស្គាល់ថាផ្លូវនេះពិតជារងកាខូចខាតមែន ក៍ប៉ុន្តែមិនមែនជាផ្លូវ​របស់ស្រុកជាអ្នកធ្វើទេ គឺជាផ្លូវខាងមន្ទីរសាធារណះការខេត្តជាអ្នកធ្វើនឹងជួសជុល។ រីឯលោកណុប នី ប្រធានមន្ទីរ​សាធារណៈ​ការនឹងដឹកជញ្ជូនខេត្ត បានប្រាប់អ្នកយកព័ត៍យើងថាផ្លូវនេះមិនមែនខាងលោកជានាក់ធ្វើទេ គឺខាងមន្ទីរអភិវឌ្ឍជនបទជានាក់ធ្វើព្រោះវានៅក្នុងគំរោងរបស់គេ។ ចំណែក​ឯលោកប្រធានមន្ទីរអភិវឌ្ឍជនបទ បានប្រាប់អ្នកយកព័ត៍មានយើងថា ផ្លូវ​នឹងខាងមន្ទីរបានធ្វើការជួសជុល២ដងរួចមកហើយក្នុងគំរោងឆ្នាំ២០១៦ ដោយសារតែ​ផ្លូវនោះមិនអាចទ្រនឹងទម្ងន់ឡានដឹកទំនិញធំៗបានទើបបណ្តាលអោយខូចឡើងវិញ។ហើយលោកប្រធានមន្ទីរបានបន្តទៀតថាខាងមន្ទីរ កំពុងតែពិភាក្សា ជាមួយខេត្ត នឹងមន្ទីរសាធារណះការខេត្តថានឹងត្រូវធ្វើការជួសជុលឡើងវិញនៅពេលណា ពុំទាន់ដឹងនោះទេ។ បើតាមព័ត៍មានចុងក្រោយរបស់ប្រជាពលរដ្ឋថាផ្លូវនេះធ្វើឡើងមិនទាន់បានមួយឆ្នាំពេញផងបានវិលទៅស្រុកដើមវិញ ពិតជាពូកែធ្វើមែន។ ដោយ៖បងរំដួល

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ