បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំពិធីផ្តល់ឈាម ដើម្បីជាការដូរឆ្នាំថ្មីដល់ប្រជាជនខ្មែរ ពិសេសជនរងគ្រោះដែលត្រូវការឈាមចាំបាច់

8 ខែ មុន 37 តូ សុផល

កណ្តាល៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហកាជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ដើម្បីអបអរសាទរនិងជាការដូរឆ្នាំថ្មីជូនជាតិ ប្រជាជន សមាសភាពចូលរួមមាន លោកមេបញ្ចាការ លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ចាការក្រុងស្រុកទាំង ១១ ព្រមទាំងនាយទាហាន និង នាយរងទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន ១៨០នាក់ និងយុវជនខេត្តកណ្តាលចំនួន 5នាក់ សរុបចំនួន ១៨៥នាក់ ដែលស័្មគ្រចិត្តមកផ្តល់ឈាមដើម្បីជាតិ មាតុភូមិ មហាគ្រួសារខ្មែរយើង។

នៅក្នុងឱកាសនោះ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើង អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យនាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងពេលចុងឆ្នាំនេះ កម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រាច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងកំពុងខ្វះឈាម និង គ្រោះមហន្តរាយផ្សេងៗ ។

លោកមេបញ្ជាការ បានបញ្ជាក់ឱ្យដឹងទៀតថា កងរាជអាវុធហត្ថខេត្ត បានធ្វើជាគំរូល្អ និងមានស្នាដៃល្អ ដោយឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេស មានឆន្ទះក្នុងការការពារនិងបំរើប្រជាជន។ ជាមួយនោះផងដែរ កងរាជអាវុធហត្ថខេត្ត ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្ត បានបង្កើតនូវសមទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលានៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។

អញ្ជើញចូលរួមក្នុងឱកាសនោះមានលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ទាំង១១ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ សំ តុលា មេបញ្ជាការ អហ ខេត្ត ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាម សំរាប់បំរើអោយជនរួមជាតិដែលមានតំរូវការ សង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  កំពូលកូន! វាយឪពុកមួយកែបកង់អោយរបួស ព្រោះខឹងគាត់ស្តីប្រដៅ មិនខំរកស៊ី!

 

 

កិច្ចប្រជុំការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្តកណ្តាល ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០១៧

3 ថ្ងៃ មុន 57 តូ សុផល

ឧត្តមសេនយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារ ប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០១៧

1 ខែ មុន 162 តូ សុផល

មេPMខេត្តកណ្តាល ចុះសួរសុខទុក្ខនិងចែកអំណោយដល់ នាយ នាយរង កងរាជអាវុធហត្ថនិងប្រជាជនដែលមានជំងឺនិងមានជីវភាពខ្វះខាត

1 ខែ មុន 236 តូ សុផល

ឧត្តមសេនីយ៍ត្រី សំ តុលា ធ្វើពិធីសំណេះសំណាល និងចែកអាវភ្លៀង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត

2 ខែ មុន 11 តូ សុផល

កម្លាំងអាវុធហត្ថខេត្តកណ្ដាល បង្ក្រាបជនល្មើសគ្រឿងញៀនជាបន្តបន្ទាប់៣នាក់ និងដកហូតថ្នាំ២៨កញ្ចប់

4 ខែ មុន 96 តូ សុផល

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០១៧ និងបិទវគ្គបំប៉នជំនាញអាវុធហត្ថ

4 ខែ មុន 134 តូ សុផល

លោកឧត្តមសេនីយ៍ត្រីសំ តុលា ដឹកនាំមន្ត្រីក្រោមឱវាទ ទៅជូនពរ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្តម នួន ផា ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ

4 ខែ មុន 68 តូ សុផល

ការដូរចូលឆ្នាំថ្មី កងរាជអាវុធហត្ថខេត្តកណ្តាល ផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមសំរាប់ជួយ ជនរងគ្រោះដែលត្រូវការឈាមចាំបាច់

4 ខែ មុន 129 តូ សុផល

លោកឧត្តមសេនីយ៍ត្រី សំ តុលា ចុះសួរសុខទុក្ខ ដល់ នាយ នាយរង កងរាជអាវុធហត្ថ និង អតីតយុទ្ធជន ដែលមានជំងឺ និង មានជីវភាពខ្វះខាតជួបការលំបាក ចំនួន 08 គ្រួសារ ដល់លំនៅដ្ឋាន

4 ខែ មុន 105 តូ សុផល

កងរាជអាវុធហត្ថខេត្តកណ្តាលបន្តចុះផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

4 ខែ មុន 35 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម