ព្រឹតិ្តការណ៍ថ្មីៗ

ទុកដាវសាំម៉ូរៃទប់ទល់ជាមួយក្រុមក្មេងទំនេីង ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ យុវជន០២នាក់ត្រូវបានកំលាំងអត្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរក្រោយពីឃាត់ឆែកឆេរនៅជាប់ខ្លួនឃើញមានលាក់ទុកដាវកែឆ្នៃជាប់ម៉ូតូ។ហេតុការណ៍ឃាត់បុរសខាងលើកាលពីម៉ោង១៦និង០០នាទីរសៀលថ្ងៃទី១៥ធ្នូ២០១៦នៅចំណុចផ្លូវឧកញ៉ាម៉ុងឫទ្ធីភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះផាត់ វិសិដ្ឋ អាយុ២០ឆ្នាំមុខរបរកម្មករស្នាក់ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិសុធាឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង។ទី២ឈ្មោះឆង ចិត្រា អាយុ២១ឆ្នាំមុខរបរកម្មករស្នាក់ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិស្រះស្កូវឃុំកំពង់សឹង្ហស្រុកព្រះស្តេចខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកំលាំងអត្តរាគមន៍ជិះម៉ូតូល្បាតនៅចំណុចខាងលើស្រាប់តែបានឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហ្សូមម័រអេចពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1FU-5815ដោយឌុបគ្នាក្នុងទិសដៅពីកើតទៅលិចដោយសង្ស័យក៍ហៅធ្វើការត្រួតពិនិត្យស្រាប់តែបានឃើញមានដាវឆ្នៃចុងស្រួចចំនួន១លាក់ទុកក្រោមកែបម៉ូតូក៍ឃាត់យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាដាវកែឆ្នៃខាងលើនេះពិតជារបស់ពួកខ្លួនមែនដោយទុកការពារខ្លួនប៉ុណ្ណោះស្រាប់តែជួបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនប៉ុណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!