ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូបុកបង្កាន់ដៃស្ពានព្រែកតាមាក់ ស្លាប់ និងរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ នៅថ្ងៃទី១២.០៦.២០១៦វេលាម៉ោង០០.៥៤នាទីនៅលើផ្លូវជាតិលេខ8លើស្ពានព្រែកតាម៉ាក់ ត្រង់ចំណុចភូមិកោះរការឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណី៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយម៉ូតូម៉ាកស្មាក់ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1L-9195 បើកបរដោយឈ្មោះ ខាត់ ស្រីរ៉េត ភេទស្រីអាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាត់ក្រោមឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលដោយមានឌុបមនុស្ស០១នាក់ពីក្រោយឈ្មោះខាត់ ថារ៉ា ភេទស្រីអាយុ២៨ឆ្នាំមានទីលំនៅជាមួយគ្នា។

ប្រភពពីកន្លែងកេីតហេតុ បានអោយដឹងថា គេឃេីញអ្នកធ្វើដំណើរ ពីត្បូងទៅជើង ហើយបត់ទៅកើតឡើងស្ពាន បានមកបុកបង្កាន់ដៃស្ពានព្រែកតាម៉ាក់បណ្ដាលឲ្យ របួសស្រាល
ដល់អ្នកបើកបរម៉ូតូ និងរបួសធ្ងន់ដល់អ្នកជិិះក្រោយ ពេលបញ្ចូនមកដល់ពេទ្យស្រុកមុខកំពូល អ្នករបួសធ្ងន់ បានស្លាប់ នៅក្នុង
មន្ទីរពេទ្យ។

image

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ