ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់ប្រដាប់អាវុធទាំងព្រឹកនៅខណ្ឌសែនសុខ យកប្រាក់ និងគ្រឿងអលង្ការសរុបជាង២មឺុនដុល្លារ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធម៣នាក់ជាមួយនិងមធ្យោបាយម៉ូតូ០២គ្រឿងនិងកាំភ្លើង២ដើមចូលភ្ជង់ប្លន់ហាងដូរលុយយីហោ ម៉ារីបោះពុម្ព (មានដាក់ទូដូរលុយផង)យកកាបូបដាក់ប្រាក់និងគ្រឿងអលង្ការសរុបជាង២មឺុនដុល្លា។

កាលពីម៉ោង០៩និង៤៥នាទីព្រឹកថ្ងៃទី១១មិថុនា២០១៦នៅចំណុចផ្ទះលេខអិល១ផ្លូវ១០០៧ក្រុម០៩ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ក្នុងករណីនេះបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងក្រោយខ ណៈ ម្ចាស់ទីតាំងប្តូរប្រាក់ជាមួយនិងក្រុមចោរប៉ះទង្គិចគ្នា ប្រតាយប្រតប់ ជនល្មើសក៏បានយកកាំភ្លើងវាយក្បាលជន រងគ្រោះរួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាពយកទៅជាមួយកាបូបប្រាក់ទៀតផង។

ស្ត្រីរងរបួសឈ្មោះស្រី យ៉ាន អាយុ៥០ឆ្នាំមុខរបរធ្វើការនៅផ្ទះកើតហេតុរងរបួសក្បាលក្រោយ២កន្លែងដេរ៥ថ្នេរ។
ស្ត្រីម្ចាស់លុយឈ្មោះ ឥន្ទ ពុទ្ធាវី អាយុ៤៦ឆ្នាំមុខរបរដូរលុយនៅទីតាំងខាងលើ។

តាមសំដីស្ត្រីរងគ្រោះបានប្រាប់ថានៅមុនកើតហេតុគាត់មានគ្នា០៣នាក់សុទ្ធតែស្រីៗបានអង្គុយនិយាយគ្នាលេងនៅកន្លែងដូរលុយខណះនោះមានជនសង្ស័យ០៣នាក់ជិះម៉ូតូ០២គ្រឿម៉ាកឌ្រឹមសង់សេ១២៥សេរី២០១៦សុទ្ធតែអត់មានស្លាកលេខមកឈប់មុខផ្ទះហើយជនសង្ស័យម្នាក់បានដើរចូលមកដូរលុយ៥០ដុល្លាដោយ២នាក់នៅខាងក្រៅផ្ទះ។ប្រភពបានប្រាប់ទៀតថាពេលនោះគាត់បានចូលក្នុងបន្ទប់ទៅយកកាបូបលុយមកដូរអោយខណះកំពុងបើកកាបូបស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកភ្ជង់ដណ្តើមកាបូបពីគាត់ក៍ប្រតាយប្រតប់គ្នាពេកនោះជនសង្ស័យម្នាក់ទៀតបានចូលមកទៀតដោយបានដកកាំភ្លើងមកវាយក្បាលស្ត្រីម្នាក់ទៀតត្រូវក្បាលផ្នែកខាងក្រោយបណ្តាលអោយបែកឈាមហើយក្រុមខាងលើបានយកកាបូបលុយនិងជិះកេចខ្លួនអស់តែម្តង។

(ម្ចាស់ផ្ទះបានប្រាប់ថាក្នុងករណីប្លន់ខាងលើនេះបានបាត់បង់លុយដុល្លាអស់ជាង១មឺុនដុល្លាលុយខ្មែរអស់ជាង០៥ លានរៀលគ្រឿងអលង្ការមានខ្សែករខ្សែដៃនិងគ្រឿងពេជ្រសរុបទាំងអស់ជាង២មឺុនដុល្លា)សមត្ថកិច្ចមិនទាន់ធ្វើការក្តាប់មុខសញ្ញាក្រុមជនសង្ស័យជាចោរប្លន់បាននៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋ មហាជនភ្ញាក់ផ្អើល និងចាត់ទុកថា ក្រុមជនល្មើសហាក់ដូចជាព្រហើនណាស់ហ៑ានប្លន់ទាំងកណ្តាលថ្ងៃហើយមិនមានរំខាងដល់សមត្ថកិច្ចមូលដ្ឋានបន្តិចសោះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះអន្តគមន៍សាកសួរពីជនរងគ្រោះនិងធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្ត។

3a524406-a7fe-4380-bfed-3d355efe4745 58ebee06-86b3-4172-b8ae-68771032e5e0 574713f0-a0b5-449d-a515-6dd0f710065f

e6283b37-9a7c-43d3-97c2-e5c4b73ddc08 fd3f8028-e9b4-4976-972a-b34779ea9fbe} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ