ព្រឹតិ្តការណ៍ថ្មីៗ

នារី២នាក់បងប្អូនស្លាប់យ៉ាងអាណោចអាធ័មត្រូវកុងទុន័របុកនៅសង្កាត់ចោមចៅ

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ: សេចក្តីរាយការណ៍ពីលោក កុយ រ៉ហ្សាន់ ភ្នាក់ងារបណ្តាញព័ត៌មានTNN បានអោយដឹងថានារី២នាក់ជាបងប្អូនបង្កើតនឹងគ្នាបានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ក្រោយពីរូបនាងជួបគ្រោះថ្នាក់រន្ធត់មួយររវាងរថយន្តកុងទុន័របុកនិងម៉ូតូគុបដេលពួកគេកំពុងបើកបរស្របទិសគ្នាតាមបណ្តោយផ្លូវ ក្នុងភូមិថ្នល់បំបែក ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦។

សេចក្តីរាយការណ៍ពីភ្នាក់ងារយើងបានអោយដឹងទៀតថានារីរងគ្រោះម្មាក់ក្នុងចំណោមនោះឈ្មោះអន ពិដោ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទហលេខបេ៩.២៤ ផ្លូវ២១១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលបាត់ជីវិតនោះសមត្ថកិច្ចកំពុងធ្វើការស្វែងរកទំនាក់ទំនងសាច់ញាតិមកទទួលសព។  ដោយឡែកតៃកុងរថយន្តនោះ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅនគរបាលប៉ុស្តិ៍។

IMG-20160611-WA0096 IMG-20160611-WA0095 IMG-20160611-WA0091 IMG-20160611-WA0090 IMG-20160611-WA0089 IMG-20160611-WA0087 IMG-20160611-WA0086IMG-20160611-WA0098

 

 

ព័ត៌មានពាក់ព័ន្ធ