ព្រឹតិ្តការណ៍ថ្មីៗ

បុគ្គលិកជាង១០០នាក់ នាំគ្នាឈរតវ៉ានៅមុខកាស៊ីណូហ្គោលឌិនវិចតូរីយ៉ា ខណៈថៅកែអត់ បើកប្រាក់ខែ

1 ឆ្នាំ មុន 0 tnn_admin

ខេត្តប៉ៃលិន ៖ បុគ្គលិកកាស៊ីណូហ្គោលឌិនវិចតូរីយ៉ាជាង១០០នាក់ បាននាំគ្នាប្រមូ លផ្តុំ ឈរតវ៉ានៅខាងមុខអាគារ ដោយទាម ទារឱ្យថៅកែ បើកប្រាក់ខែជូនពួកគេដូចសព្វមួ យដង ខណៈរៀងរាល់ខែតែងតែបើកជូននៅថ្ងៃទី០៦ ដើមខែ លុះដល់ខែនេះ លើសចំនួន៣ថ្ងៃហើយ មិនឃើញបើកឱ្យទៀត ទើបនាំគ្នាតវ៉ាបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ តែក្រោ យមកខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានធ្វើការសម្របសម្រួល ទើបថៅកែកាស៊ីណូសុំបើកឱ្យម្នាក់ ២ពាន់បាត (ប្រាក់ថៃ) សិន រហូតដល់ថ្ងៃទី១២ ខែធ្នូទើបបើកឱ្យគ្រប់ចំនួនទាំងអស់គ្នាតែម្តង ។

 
ហេតុការណ៍ បុគ្គលិកកាស៊ីណូនាំគ្នាតវ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើ ងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅជាប់នឹងច្រកអន្តរជា តិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

 

ប្រភពព័ត៌មានពីបុគ្គលិកកាស៊ីណូប្រុសស្រីខាងលើជាច្រើននាក់ បានរៀបរាប់ឱ្យដឹងថា កាស៊ីណូហ្គោលឌិនវិចតូរីយ៉ា (Golden Victoria Casino) នេះ ត្រូវបានគេប្តូរឈ្មោះចេញពីឈ្មោះ ឌ្រីមវ៉ើល (Dream world) កាលពីថ្មីៗកន្លងមក ដោយសារថៅកែមុន ឈប់ជួល ព្រោះខាតបង់អស់លុយជាច្រើន ខណៈអ្នកលេងល្បែង អត់សូវមានចូលទៅលេងក្នុងកាស៊ីណូមួយនេះ ដូចកាលពីមុន ព្រោះហេតុផល មានកាស៊ីណូថ្មីៗ ជាច្រើនទៀត កំពុងបើកលេងយ៉ាងពាក់ពពូន ទើបភ្ញៀវគេសម្រុកទៅលេងនៅកន្លែងថ្មីស្ទើរ តែទាំងអស់ ដោយមានល្បែងទំនើបៗ ច្រើនជាង កាស៊ីណូមួយនេះ ។ ប្រភពបន្តទៀតថា ក្រោយមកមានថៅកែជន ជាតិ ចិន បានជួលអាគារកាស៊ីណូខាងលើ ដោយប្តូរឈ្មោះថ្មី ហើយក៏ជួលបុគ្គលិកប្រុសស្រីឱ្យចូលទៅធ្វើការងារនៅទីនោះជាង ១០០នាក់ឯណោះ ដោយមុនដំបូងថៅកែ តែងតែបើកប្រា ក់ខែ ជូនបុគ្គលិកនៅដើមខែជារៀងរហូត ។ តែចំឡែកខ្លាំង ដោយមកដល់ថ្ងៃទី០៩ ខែធ្នូនេះ លើសអស់រយៈពេល៣ថ្ងៃទៅហើយ មិនឃើញបើកប្រាក់ខែជូនពួកគេ ព្រោះពួកគេម្នាក់ៗ ត្រូវការលុយ ដើម្បី បង់ឱ្យថ្លៃបន្ទប់ជួល និងថ្លៃម្ហូបអាហារ ទើបនាំគ្នាទៅឈរតវ៉ាយ៉ាងគគ្រឹកគគ្រេងបែបនេះតែម្តង ។

 
ប្រភពដដែលបន្តទៀតថា មើលទៅពួកគេមិនសង្ឃឹមថា ថៅកែកាស៊ីណូខាងលើបើ កប្រាក់ខែជូនបុគ្គលិកទាំងអស់នោះទេ ព្រោះមានព័ត៌មានថា ថៅកែចិននេះបានខាតបង់អស់ច្រើន ហើយបម្រុងរត់ទៅស្រុកគេម្តងៗដែរ ។

 

តែទោះបីជាយ៉ាងណា មុននឹងត្រឡប់ទៅវិញ ថៅកែកាស៊ីណូខាងលើ ត្រូវតែទទួលខុសត្រូវ ធ្វើតាមលក្ខខន្ធការងារ ដោយបើកប្រាក់ខែឱ្យពួកគេគ្រប់ចំនួនសិន ព្រោះពួកគេបានទាក់ទងទៅខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវឱ្យជួយអន្តរាគមន៍រួចរាល់អស់ហើយ បើពុំដូច្នោះទេ ពួកគេនឹងតវ៉ាជាលក្ខណៈទ្រង់ទ្រាយធំជាក់ជាមិនខានឡើយ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត ប៉ៃលិន បានឱ្យដឹងថា មូលហេតុដែលបុគ្គលិកកាស៊ីណូជាច្រើននាំគ្នាតវ៉ានៅមុ ខអាគារនោះដោយព្រោះថៅកែសន្យាថាបើកប្រាក់ឱ្យម្តងថ្ងៃនេះ ម្តងថ្ងៃនោះ លុះចាំយូរៗ ទៅទ្រាំលែងបានក៏នាំគ្នាតវ៉ា ។ លោកបន្តទៀតថា ក្រោយពេលកើតហេតុ ខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្តបានចុះទៅធ្វើការសម្របសម្រួល ដោយថៅកែកាស៊ីណូសុំ បើកប្រាក់ខែឱ្យបុគ្គលិកទាំងនោះម្នាក់ៗ ចំនួន២០០០បាត(ប្រាក់ថៃ) សិន រហូតដល់ថ្ងៃទី១២ ខែធ្នូ ខណៈគេផ្ញើប្រាក់ពីប្រទេសចិនមកទាន់ពេល ទើបបើកឱ្យគ្រប់ចំនួន ។ ដូច្នេះបញ្ហាខាងលើ បានស្ងប់ស្ងាត់ទៅវិញហើយ រហូតដល់ថ្ងៃសន្យាខាងលោកនឹងចុះទៅទីនោះ ម្តងទៀត ។
ញ៉ឹប បូរី

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ