ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនប្តីប្រពន្ធ២​នាក់ ពាក់​ព័ន្ធករណីគ្រឿងញៀនខណ:ទប់ស្កាត់បទល្មើស​

1 ឆ្នាំ មុន 2 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានដាក់គោលដៅយាមល្បាតសហការនិងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធនិងដកហូតបានថ្នាំញៀនចំនួន២កញ្ចប់និងម៉ូតូ១គ្រឿងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំ ណុចតាមបណ្ដោយផ្លូវបេតុងលេខ៩០៧កែងផ្លូវលេខ៦២Rក្បែរវត្តទួលសង្កែ ស្ថិតក្នុងក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្ក ខណ្ឌឫស្សីកែវ ។
លោកម៉ៅ  ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌ បានអោយដឹងថាជនសង្ស័យមាន ឈ្មោះ ឆេង សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ  ផ្ទះលេខ៥៦៩ ផ្លូវលេខ៩០៧ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ(ត្រូវជាប្ដី) ចំណែកប្រពន្ធឈ្មោះសុត រដ្ធា ភេទស្រី អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅជាមួយគ្នា។

 

លោកទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវបានអោយដឹងថាដោយសាររដូវកាលនេះគីជាព្រិត្តិការណ៏ដែលពិភពលោករៀបចំកម្មវីធីប្រកួតបាល់ទាត់ យូរ៉ូ២០១៦ ចាប់ពីយប់ថ្ងៃទី១១ មិថុនា ឆ្នាំ  ២០១៦ ចាប់ពីវេលាម៉ោង១និង៤៥នាទីរំលងអាធ្រាតអធិការដ្ឋានបានរៀបចំកំលាំងដើម្បីជំរុញការរិតបន្តឹងទប់ស្កាត់បទល្មើសដោយប្រើប្រាស់វិធានការល្បាតឆែកត្រួតពិនិត្យលើមធ្យោបាយនិងសមាសភាពសង្ស័យតាមបណ្តោយផ្លូវលេខ៥ ផ្លូវលំតាមបណ្តាភូមិ និងផ្លូវ៥៩៨ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវទាំងមូលដោយមានការដឹកនាំប្រតិបត្តិការពីគណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវព្រមទាំងមានការចូលរួមសហការពីកំលាំងកងរាជអាវុធហត្តខណ្ឌនិងកំលាំងប្រជាការពារខណ្ឌសង្កាត់ដើម្បអនុវត្តន៏ភូមិសង្កាត់មានសុវត្តិភាពនិងរក្សាសន្តិសុខជូនប្រជាពលរដ្ឋស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូដោយមានការសង្ស័យទើបធ្វើការឃាត់ឆែកឆេររកឃើញដកហូតថ្នាំញៀន១កញ្ចប់សង្ស័យជាម៉ាទឹកកកដែលជនទាំងនេះបានរក្សាទុកប្រើប្រាស់ ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកDUKពណ៍សពាក់ស្លាកលេខភ្នំពេញ1FG-8022 ។

បច្ចុប្បន្នជនសង្ស័យ២នាក់ពាក់ព័ន្ធករណីខាងលើ
ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

IMG-20160611-WA0010

IMG-20160611-WA0009

IMG-20160611-WA0032 IMG-20160611-WA0031 IMG-20160611-WA0030 IMG-20160611-WA0025 IMG-20160611-WA0019  IMG-20160611-WA0008d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ