ព្រឹតិ្តការណ៍ថ្មីៗ

(video)ចាប់ទៀតហើយបានអ្នកកត់ឆ្នោត០២នាក់ម្តងនេះក្នុងសង្កាត់ឬស្សីកែវ

2 ឆ្នាំ មុន 4 tnn_admin

 

ភ្នំពេញ ៖ សេចក្តីរាយការណ៏ពីភ្នាក់ងារបណ្តាញព័ត៌មាន TNN បានអោយដឹងថា កម្លាំងព្រហ្មទណ្ឌខណ្ឌឬស្សីកែវដឹកនាំដោយនាយរងផ្នែកលោក ម៉ៅ  ចាន់ថុន នៅរសៀលនេះបានចុះបង្ក្រាបទីតាំងល្បែងកត់ឆ្នោត ខុសច្បាប់មួយកន្លែង ឃាត់បានស្ត្រីកត់ឆ្នោត០២នាក់  កាលពី វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចតូបលេខ A១២ ផ្លូវ៩០៧ ក្នុង ផ្សារបឹងសាឡាង ភូមិបឹងសាឡាង ក្រុម១៣ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានអោយដឹងថា  ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះដែរ សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមានក្រដាសសំរាប់កត់ឆ្នោតមួយចំនួន មានម៉ាស៊ីនគិតលេខចំនួន០១ គ្រឿង ប៊ិចសំរាប់កត់ចំនួនមួយ តុ០១ និងទឹកប្រាក់មួយចំនួនផងដែរ។

លោក ណយ ច័ន្ទណារ័ត្ន បានអោយដឹងទៀតថា នៅក្នុងនោះស្រ្តី០២នាក់ដែលជាអ្នកកត់ឆ្នោតនោះមានឈ្មោះសារ៉ាន់ ផល្លា  ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាអ្នកកត់ឆ្នោត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងម្នាក់ទៀតឈ្មោះ ម៉េង ថាវី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤A ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្រោយប្រតិបត្តិការចប់រស្ត្រីដែលពាក់ព័ន្ធនិងករណីខាងលើត្រូវបានបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ បន្ត និងក៏សាងសំណុំរឿង អនុវត្តន៍ចាត់ការទៅតាមនីតិវិធី៕

IMG-20160521-WA0061 IMG-20160521-WA0060 IMG-20160521-WA0058IMG-20160521-WA0092 IMG-20160521-WA0089document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ