ព្រឹតិ្តការណ៍ថ្មីៗ

អនិច្ចារ្យណាស់! ព្រហ្មលិខិតម្តេចកំណត់ និងឆក់ យកជីវិតប្អូនស្រីវ័យក្មេងបែបនេះ

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ អនិច្ចារ្យណាស់! ព្រហ្មលិខិតម្តេចកំណត់ និងឆក់យកជីវិតប្អូនស្រីទាំងវ័យក្មេងបែបនេះប្អូនស្រីមានឈ្មោះអ៊ុន សុផេងអាយុ១៨ឆ្នាំធ្លាក់ខ្លួនឈឺ៦ខែ ពេទ្យសម្រេចកាត់ជើងម្ខាងចេញ ហើយជំងឺនោះបានរាលមកលើដៃមួយរយៈពេលខ្លីដោយស្ថានភាពទីទាលក្រ គ្មានលទ្ធភាពព្យាបាលបន្តប្អូនស្រីក៍លាចាកលោកនេះកាលពីព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៦។

 

តាមការរៀបរាប់ពីឪពុកឈ្មោះអ៊នអ៊ុន អាយុ39ឆ្នាំរៀបថា ចាប់តាំងពីប្អូនស្រីធ្លាក់ខ្លួនឈឺរហូតដល់រលត់ជីវិតលាចាកលោកទាំងអាលោះអាល័យត្រឹមវ័យ១៨ឆ្នាំ ពុំឃេីញមានអាជ្ញាធរថ្នាក់មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្តណាអេីពេីឡេីយ។

គួររំលឹកដែរថា  ក្រុមភ្នាក់ងារអ្នកកាសែត និងទូរទស្សន៍ បានមួលមតិគ្នាកៀងគរតាមលទ្ធភាព ជាថវិកា សម្ភារ ដើម្បីយកទៅចែកជូនប្អូនស្រី កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅខេត្តក្នុងភូមិ តាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្មីៗនេះដែរ តែមិនអាចជួយអ្វីបានច្រេីន និងបានអំពាវនាវរកសប្បុរសជនទាំងក្នុងនិងក្រៅមូលដ្ឋាន ជួយយកគាត់ទៅព្យាបាលផង តែមិនមានអ្នកអេីពេីឡេីយ បណ្តែតបណ្តោយទាល់តែបែបនេះ  នាព្រឹករៀបចំពិធីបុណ្យសព សូម្បីតែថវិកាជួលរោងបុណ្យក៍គ្មានលទ្ធភាព បានបងប្អូនដើររៃអង្គាសអោយថ្លៃមេនគេ។

image image

image image image

image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ