អស្ចារ្យ!មន្ត្រីនគរបាលជាតិម្នាក់បោកយកម៉ូតូប្រជាពលរដ្ឋទៅបញ្ចាំ

6 ខែ មុន 95 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ជាងម៉ូតូម្នាក់បានរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែឱ្យជួយអន្តរាគមន៍បន្ទាប់ពីមានប៉ូលិសម្នាក់យកម៉ូតូ១​គ្រឿង​មក​ធ្វើ ហើយខ្ចីម៉ូតូរបស់គាត់ជិះគេចបាត់ជាច្រើនថ្ងៃ រួចយកទៅបញ្ចាំនៅឃ្លាំងរំសែវ។​ ហេតុការណ៍រត់មកប្តឹងសមត្ថកិច្ចឱ្យអន្តរាគមន៍នោះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦​ នៅនគរបាលប៉ុស្តិ៏ទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

 

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះឆឹម នី ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងម៉ូតូ ស្នាក់បន្ទប់ជួលផ្លូវ លេខK5ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។​ ម៉ូតូដែលប៉ូលិសខ្ចីជិះយកទៅ ហើយហ៊ានដាក់បញ្ចាំរបស់គេនោះម៉ាកSTR ពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល 1N-9432។​ ចំណែកជនសង្ស័យជាមន្ត្រីប៉ូលិសមានឈ្មោះ ភួង សុភ័ណ ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាមន្ត្រីប៉ូលិសឋានន្តរសក្តិ អនុសេនីយ៍ត្រី មានស្រុកកំណើតនៅភូមិព្រែកក្របៅ ឃុំព្រែកអំពិល ខេត្តកណ្តាល រីឯម៉ូតូដែលយកមកឱ្យជនរងគ្រោះធ្វើអោយនោះម៉ាកធូដេ ពណ៍ក្រហមលាយសរ ពាក់ស្លាកលេខសៀមរាប1P-1746។

 

 

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីខាងលើបានយកម៉ូតូមួយ គ្រឿងមកជួសជុលនៅកន្លែងរបស់ខ្លួន បន្ទាប់ពីជួសជុលមិនទាន់ហើយផង ស្រាប់ជនសង្ស័យបានខ្ចីម៉ូតូរបស់ខ្លួន ជិះទៅកន្លែងធ្វើការនៅស្ថានទូតអាមេរិកបាត់រហូត សូម្បី តែទំនាក់ទំនងតាមទូរស័ព្ទ ក៏លែងចូលរហូតផងដែរ។

 

ជនរងគ្រោះបានបន្តថា ក្រោយពីជិះយកទៅបាត់ប្រហែលជាង១០ថ្ងៃមក ក៏ឃើញជនសង្ស័យជិះម៉ូតូឌុបម្នាក់ឯង មកឈប់នៅមុខកន្លែងធ្វើម៉ូតូរបស់ខ្លួន ហើយក៏សុំយកម៉ូតូដែលគេយកមកធ្វើនោះទីវិញ ភ្លាមនោះជនរងគ្រោះបានសួរទៅមន្ត្រីនោះថា ចុះម៉ូតូរបស់ខ្ញុំនៅឯណា។​

 

ជនសង្ស័យបានតបថាម៉ូតូដែលរូបគេខ្ចីជិះនោះ គេបាន យកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវបាន៣០០ដុល្លារយកស៊ីចាយអស់ហើយចាំ៤ទៅ៥ថ្ងៃទៀតរូបគេនឹងយកប្លង់ដីផ្ទះទៅបញ្ចាំ យកលុយទៅលួសម៉ូតូឱ្យវិញ តែពេលនេះ សុំយកម៉ូតូរូបគេទៅជិះសិន។​

 

ខណ:នោះដែរជនរងគ្រោះមិនព្រមឱ្យម៉ូតូវិញទេ ហើយ ជនសង្ស័យបានឡើងជិះលើម៉ូតូឌុបរៀបចំនឹងជិះចេញ ជនរងគ្រោះបានស្ទុះទៅទាញកអាវឱ្យឈប់ដើម្បីអោយទៅដោះស្រាយគ្នានៅប៉ុស្តិ៍ បន្តែមន្ត្រីនគរបាលនោះបានអង្វរមិនព្រមទៅថាចាំយកប្លង់ដីទៅដាក់រួចយកលុយ មក លួសយកម៉ូតូអោយវិញ គ្រានោះឪពុកជនរងគ្រោះមិនព្រម ក៏លូកក្នុងហោប៉ៅអាវយកបានកាតប៉ូលិស១សន្លឹក ឃើញដូចនោះជនសង្ស័យបានឡើងជិះម៉ូតូគ្នាគេម្នាក់ទៀតទៅបាត់។​

 

ក្រោយកើតហេតុជនរងគ្រោះបានយកកាតប៉ូលិស ១ សន្លឹកមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ទួលសង្កែឲជួយដោះស្រាយ។ រូបភាព​និងអត្តបទ៖ដោយប៊ុនធឿន&ព្រះអង្គខ្មៅមានរិទ្ធិ

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  បង្ក្រាបទីតាំងភ្នាល់បាល់អនឡាញ និងកត់កន្ទុយលេខឆ្នោតវៀតណាម ) យីហោ BWin Cafenet ឃាត់មនុស្ស៤នាក់

 

 

អ្នកលេងតុងទីនរាប់រយនាក់នឹងមកតវ៉ាមុខតុលាការក្រុងភ្នំពេញរឿងដោះស្រ្តីឆបោកប្រាក់ជាង ២៦មុឺនដុល្លារ

6 ថ្ងៃ មុន 229 តូ សុផល

មិនធម្មតាចាយលុយក្រុមហ៊ុនលើស ជិត៦មុឺនដុល្លារត្រូវនគរបាលភ្នំពេញថ្មីឃាត់ខ្លួន

1 សប្តាហ៍ មុន 368 តូ សុផល

ឆបោកលុយ៣០០០ដុល្លារ គេចខ្លួន៤ថ្ងៃ ពីស្រុកស្នួល មកក្របួចជាប់នៅក្រុងភ្នំពេញ

2 សប្តាហ៍ មុន 159 តូ សុផល

ក្រុមហ៊ុន ជេម ខេម លក់ដីខ្យល់ចេញប្លង់ស្អុយ ឲ្យប្រជាពលរដ្ឋ (VIDEO)

2 សប្តាហ៍ មុន 43 តូ សុផល

ចាប់ខ្លួន មេតុងទីន បោកលុយ ជាង១៥០លានរៀល នៅឃុំត្រាំកក់

1 ខែ មុន 231 តូ សុផល

ឆ្លាតមែន! ហ៊ានយកកាឡៃមកបញ្ចាំ រហូតទទួលបានរង្វាន់ពីសមត្ថកិច្ចនូវកងដៃមួយគូរ!

2 ខែ មុន 583 តូ សុផល

សុំច្បាប់២ថ្ងៃទៅចាក់សាបអោយគេ តែទៅបាត់រហូតមួយខែ ចុងក្រោយប្តឹងអាជ្ញាធរថាមិនបើកលុយអោយទៅវិញ

3 ខែ មុន 178 តូ សុផល

បញ្ជូនម្ចាស់ក្រុមហ៊ុនទេសចរណ៍ “ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង ទួរស៌”ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក

4 ខែ មុន 164 តូ សុផល

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ “ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង ទួរស៌” ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន! VIDEO

4 ខែ មុន 2467 តូ សុផល

ដល់ក​ យកដុល្លារឆេងម៉េងដើរចាយបោកប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់បញ្ជូនចូលគុក

4 ខែ មុន 167 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម