ព្រឹតិ្តការណ៍ថ្មីៗ

លិចទូកដរ២ថ្ងៃ ទើបរាវរកឃើញសពក្មេងស្រីអាយុ២ឆ្នាំម្នាក់មានសភាពហើមប៉ោង និងម៉ូតូ០១គ្រឿង

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ រហូតមកដល់មកដល់ម៉ោង១៧និង៣០នាទីល្ងាច លោក អធិការនគរបាលស្រុកល្វាឯមបានដឹកនាំកម្លាំងនគរបាល ចំនួន២៥នាក់ កងរាជអាវុធហត្ថ០២ នាក់ បានជួយស្ទូចទូកដរលិច និង ស្វែងរកសាកសពក្មេងស្រីអាយុ០២ឆ្នាំ រកម៉ូតូចំនួន ០៤គ្រឿង ដោយ ប្រើប្រាស់អេសស្កាវឺទ័រ០១គ្រឿង ទូកតូច០៤គ្រឿង មកមុជចងទាញទូកដរដែលលិច។
លទ្ធផលនៃ កិច្ចប្រតិបត្តិការ គិតមកដល់ម៉ោង១៧ និង៣៥នាទីបានអូសទូក ងើបបានពាក់កណ្ដាលពី ផ្ទៃទឹក មកលើមាត់ច្រាំង ហើយបានចុះរាវរកឃើញសាកសពក្មេងស្រី ឈ្មោះ ស៊ី ណាយូសៀក អាយុ០២ ឆ្នាំ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបានរកឃើញម៉ូតូ០១គ្រឿងនៅបាត់ ០៣ គ្រឿងទៀត មិនទាន់រាវរកឃើញនៅឡើយ។
គួររំលឹកដែរថា កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០១៦ មានការលិចទូកកំដរកើតឡើង នៅចំណុច ភូមិ កោះកែវ ឃុំកោះ កែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

image image image image image image image image image image}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ