សិស្សសាលា០៤នាក់ជិះទូកលេងកណ្ដាលបឹងលិចស្លាប់ម្នាក់ នៅចំណុចបឹង ក្នុងស្រុកស្នួល

4 ខែ មុន 45 តូ សុផល

ខេត្តក្រចេះ៖ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក្មេងប្រុស-ស្រីជាសិស្ស ចំនួន៤នាក់បានជួបហេតុការណ៍លង់ទឹកទំនប់ថ្ពង់ ក្នុងឃុំស្នួល ស្រុកស្នួល បណ្តាលឲ្យស្លាប់ម្នាក់នៅកណ្តាលបឹង។

អធិការរងនគរបាលស្រុកស្នួលលោកវរៈសេនីយ៍ត្រី ប៊ុត នឿន បានឲ្យដឹងថា មុនកើតហេតុក្មេងប្រុសរងគ្រោះរួមទាំងមិត្តភក្តិប្រុស-ស្រី៣នាក់ផ្សេងទៀតបាននាំគ្នាជិះទូកទៅលេងនៅកណ្តាលទំនប់ទឹក។ នៅពេលជិះទូកក៏បានឃ្លោងលិច បណ្តាលឲ្យក្មេងៗទាំងនោះធ្លាក់ចូលទឹក។ ភ្លាមៗអ្នកស្រុក និងនគរបាលបានចុះទៅជួយស្រង់បានក្មេងប្រុស-ស្រីចំនួន៣នាក់ដែលចេះហែលទឹក ចំណែកឯក្មេងប្រុសរងគ្រោះមិនសូវចេះហែលទឹកក៏ត្រូវលង់ស្លាប់តែម្តង។ ក្មេងប្រុសរងគ្រោះរហូតដល់ស្លាប់ក្នុងហេតុការណ៍លង់ទឹកនេះឈ្មោះ តក់ រក្សា អាយុ១៣ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងស្រុកស្នួល៕

 

 

ស្លាប់ទាំងពីរនាក់ឪពុកកូន ខណៈជិះទូកម៉ាស៊ីនទៅងូតទឹកលេងកណ្តាលទន្លេ!

6 ថ្ងៃ មុន 1913 តូ សុផល

ជិះទូកដឹកម្ហូបទៅអោយកម្មករ បាត់មួយថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់

1 ខែ មុន 222 តូ សុផល

នាំកូនទៅលេងជាមួយជីដូន ដូចអោយកូនទៅស្លាប់

2 ខែ មុន 231 តូ សុផល

បាត់មួយព្រឹកថ្ងៃឡើងប្រទះឃើញអណ្តែតចេញពីរណ្តៅជីកយកអាច់ដី

3 ខែ មុន 121 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

អភូហេតុចំឡែក! យុវត្តីម្នាក់លុងទឹក៦ម៉ោង ផុសមកវិញនៅរស់រានមានជីវិត!

3 ខែ មុន 314 តូ សុផល

ស្រែ​យំបោកខ្លួន​ ខណៈឃើញ​សពប្តីអណ្ដែត​ទឹក ក្រោយបាត់ប្ដី​៣ថ្ងៃ !

4 ខែ មុន 201 តូ សុផល

ក្មេងប្រុសម្នាក់យំតាម ឪពុកទៅកន្លែងធ្វើការសំណង់ ដូចទៅឲ្យលង់ទឹកស្លាប់

5 ខែ មុន 117 តូ សុផល

ឪពុកម្ដាយមានការសោកសង្រេងយ៉ាងខ្លាំចំពោះកូនប្រុលដែលបានបាត់បង់ជីវិត

6 ខែ មុន 254 តូ សុផល

ទឹកតំបន់ទេសចរ ទំនប់ម្កាក់ ឆក់យកជិវិតក្មេងប្រុសម្នាក់

6 ខែ មុន 91 តូ សុផល

លាចាកលោកត្រឹមវ័យ២ឆ្នាំដោយលុងទឹកខណៈម្តាយរវល់ធ្វេីម្ហូប

6 ខែ មុន 62 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៌មាន

បណ្តាញសង្គម