ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីគរ ថ្លង់ ទីទាល់ក្រីក្រគ្មានទីពឹង លើកដៃទាំងពីរដង្ហើយរកជំនួយសប្បុរជន

2 ឆ្នាំ មុន 3 តូ សុផល

ខេត្តកណ្តាល៖ ស្រ្តីគរថ្លង់ទីទាល់ក្រគ្មានទីពឹងប្រកបរបរដើរកោសខ្យល់ ជួសសំណាញនិង លាងទឹក ជ្រូកជាមួយអោយគេជាមួយកូនគរ ថ្លង់ដូចគ្នា រស់យ៉ាងវេនា លើកដៃទាំងពីរដង្ហើយរកជំនួយសប្បុរជន។

ស្រ្តីគរថ្លង់ទីទាល់ក្រគ្មានទីពឹងរូបនេះមានឈ្មោះ ធន គា(ហៅ អាក់)អាយុ ៦២ឆ្នាំមានប្រុសកូន១នាក់ គរថ្លង់ដូចម្តាយដែរ បច្ចុប្បន្ន គាត់រស់នៅ ភូមិចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
បើតាមសំដីអ្នកដែលនៅជិតផ្ទះរបស់គាត់បាននិយាយប្រាប់អ្នកសារព័ត៍មានTNNថា រាល់ថ្ងៃស្ត្រីគរថ្លង់ ទីទាល់ក្រគ្មានទីពឹងដើរកោសខ្យល់ និងជួសសំណាញ លាងទឹកជ្រូកដើម្បី និងធ្វើការងារ គ្រប់បែបយ៉ាង តាមតែគេអាណិតហៅអោយទៅជួយការងារ និងកំរៃដែលគាត់ បានត្រឹមតែ៥ពាន់ទៅ៦ពាន់តែប៉ុណ្ណោះ ដើម្បីចិញ្ចិមកូន តែបើពុំមានអ្នកហៅទេ ច្បាស់ជាត្រូវហូបព្រឹកអត់ល្ងាច ហូបល្ងាចអត់ព្រឹកហើយ។
សូមបងប្អូនសប្បុរសជន មេត្តាជួយឧបត្ថមគ្រួសារកំសត់ខាងលើផង៖ បងប្អូនមានបំណង អាចទាក់ទង មកខ្ញុំបាទ តូ សុផល ប្រធានព័ត៌មានTNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ ហង្ស មាស និង លោក រាជ សារ៉ាត់ភ្នាក់ទូរទស្សន៍លេខ៣ និងPost News លោក តុង សីហា ភ្នាក់ងារTV3 និង នគរវត្ត
តាម រយៈលេខ 096 389 9997 / 012 481 683
ដោយ: ម៉ែន ឌី

image image image image

 

 

ព័ត៌មានពាក់ព័ន្ធ