ប្រើឈ្មោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

8 ខែ មុន 64 តូ សុផល

ភ្នំពេញ៖ ជនឆបោកឈ្មោះ សេង សត្យា ហៅ ទូច សេង ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១ នៅក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ (ក្លែងឋានន្តរស័ក្តិ រចនាសម័ន្តកងទ័ព និងឯកសារ ជ្រើស រើសទ័ព) ឆបោកប្រាក់ និងបានកាន់កាប់អាវុធដោយ គ្មានការ អនុញ្ញាត។

ប្រភពបានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានសង្ស័យ ជាករណីបោកប្រាស់ជ្រើសរើសឲ្យចូល ទ័ពដោយបង់លុយ និងអនុវត្តតាមការណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក្រោមទំរង់បទល្មើស ជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់មួយ ដោយកិច្ច សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន សេង សត្យា ហៅ ទូច សេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា អត្តលេខ០១១០៩៩ ស្រុកកំណើត ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវលេខ ១២២ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីចាប់ខ្លួនវត្ថុតាងមួយចំនួនត្រូវបាន ដក ហូតរួមមាន៖ ១-អាវុធខ្លី០១ដើមម៉ាក CF 98 លេខ ៥៥៥៥ បង់០១ គ្រាប់១៥គ្រាប់ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
២-អត្តសញ្ញាណប័ណ្ណ០១សន្លឹក ឈ្មោះ ទូច សេង និងប័ណ្ណបើកបរ០១សន្លឹក
៣-លិខិតឆ្លងដែន០១ក្បាល
៤-អត្តសញ្ញាណប័ណ្ណឈ្មោះ ងួន សេងសត្យា០១សន្លឹក
៥-កាត ATM ធនាគារកាណាឌីយ៉ា ០១សន្លឹក
៦-ប័ណ្ណសំគាល់សមាជិក០១សន្លឹក
៧-កាបូបដៃពណ៌សូកូឡា០១ (ប្រាក់ដុល្លារអាមេរិក 10$ ប្រាក់រៀល ១០១០០៛)
៨-ទូរស័ព្ទដៃ០១គ្រឿងម៉ាក ណូគា ពណ៌ក្រហម លេខ ០៩៣ ៦០៥ ២១៩
៩-ទូរស័ព្ទដៃ០១គ្រឿងម៉ាក ហ៊ូវ៉េយ លេខ ០៩៧ ៧៣៣៣ ២៧៩
១០-ខ្សែដៃលោហៈធាតុពណ៌លឿង០១ខ្សែ
១១-រចនាសម្ព័ន្ធអង្គភាពចារកម្មពិសេស០២ផ្ទាំង (ពីរផ្ទាំង)
១២-កុំព្យូទ័រយួរដៃ០១គ្រឿងម៉ាក Dell ពណ៌ខ្មៅ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
១៣-មួកថ្នាក់ឧត្តមសេនីយ៍ចំនួន០២មួក
១៤-ត្រាឈ្មោះ ងួន សេងសត្យា ថ្នាក់ឧត្តមសេនីយ៍ចំនួន០១
១៥-ឋានន្តរស័ក្តថ្នាក់ឧត្តមសេនីយ៍ទោចំនួន០១គូ
១៦-ស្លាកឈ្មោះ ឧ. ងួន សេងសត្យា ចំនួន០២
១៧-ខ្សែហ៊ូវ័័ន្តពាក់ឈាង០១ខ្សែ ពណ៌លឿង
១៨-ឯកសណ្ឋានត្រេអ៊ី (អាវដៃខ្លី០៣ .ខោ០២)
១៩-ឯកសណ្ឋានឈុតខ្មៅ (អាវ០៣ .ខោ០២)
២០-ឯកសណ្ឋានត្រេអ៊ីក្រឡាការ៉ូ០១កំប្លេរ
២១-ឯកសណ្ឋានប៉ារ៉ា០២កំប្លេរ។
២២-រូបថតឯកសណ្ឋាន ពាក់ស័ក្តិឧត្តមសេនីយ៍យោធា០១សន្លឹក។
២៣-ម៉ូកប៉េរ៉េចំនួន០១ ពណ៌ស្លែ។
២៤-បញ្ជីឈ្មោះពាក់ព័ន្ធការជ្រើសរើសទ័ព និងបញ្ចូលក្របខ័ណ្ឌនាយទាហាន ពលទាហានថ្មី (ក្លែងកា្លយ) មួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមកឈ្មោះ ងួន សេងសត្យា ហៅទូច សេង បានតាំងខ្លួន ឬក្លែងខ្លួនជា នាយទាហានជាន់ខ្ពស់ម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ នៃអគ្គនាយកដ្ឋានចារកម្មពិសេស អគ្គបញ្ជាការ ហើយបានធ្វើឯកសាររបស់សាមីអង្គភាព ដោយបានក្លែងឯកសារ សាធារណៈ ជ្រើសរើសនាយទាហាន និងពលទាហានជាច្រើនរូបបញ្ចូលក្នុងក្របខ័ណ្ឌកងទ័ព ដោយតំរូវឲ្យជនរងគ្រោះទាំងនោះ បង់ថ្លៃសេវាជាបន្តបន្ទាប់។

ក្រោយមកជនរងគ្រោះជាច្រើននាក់ដែលត្រូវឈ្មោះ ងួន សេងសត្យា ជ្រើសរើសបញ្ចូលក្របខ័ណ្ឌទ័ព ក្នុងអង្គភាពអគ្គនាយកដ្ឋានចារកម្មពិសេសនោះ ពុំបានចូលធ្វើការងារទេ ក៏បានទើបលេចឮព័ត៌មាននេះ ទៅដល់សាមីអង្គភាព (អគ្គនាយកដ្ឋានចារកម្មពិសេស) ទន្ទឹមនឹងនោះសាមីអង្គភាព ក៏បានត្រួតពិនិត្យ មើលបញ្ជីឈ្មោះនៅក្នុងអង្គភាព អគ្គនាយកដ្ឋាន ចារកម្មពិសេសឃើញថា ពុំមានឈ្មោះ ងួន សេងសត្យា ឋានៈឧត្តមសេនីយ៍ទោ នៅក្នុងអង្គភាព អគ្គនាយកដ្ឋានចារកម្មពិសេស នៃអគ្គបញ្ជាការដ្ឋាននោះទេ ទើប សាមីអង្គភាពផ្តល់ព័ត៌មានដល់ស្ថាប័ណ្ណសមត្ថកិច្ច កងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរកជន សង្ស័យ ងួន សេងសត្យា និងឃាត់ខ្លួនតែម្តង។

img_5986 img_5987 img_5988 img_5989 img_5990

img_5959

img_5957

img_5959var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះដកហូតអាហារដែលនាំចូលដោយខុសច្បាប់

 

 

ស្ត្រីខ្មែរម្នាក់ចាញ់បោកមេខ្យល់ទៅបំរើការងារនៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ១២ឆ្នាំមិនអាចមកស្រុកខ្មែរវិញ!

5 ម៉ោង មុន 147 តូ សុផល

មេការយួនសង់ផ្ទះមិនទាន់រួចរាល់រត់ចោលការដ្ឋាននិងកម្មករ

1 សប្តាហ៍ មុន 143 តូ សុផល

តុលាការសម្រេចឃុំខ្លួន ប្រធានអង្គការមិត្តភាពកម្ពុជា ជប៉ុ និងជាប្រធានអង្គការខ្មែរជួយខ្មែរ ពីបទឆបោក

1 ខែ មុន 518 តូ សុផល

អ្នកលេងតុងទីនរាប់រយនាក់នឹងមកតវ៉ាមុខតុលាការក្រុងភ្នំពេញរឿងដោះស្រ្តីឆបោកប្រាក់ជាង ២៦មុឺនដុល្លារ

1 ខែ មុន 233 តូ សុផល

មិនធម្មតាចាយលុយក្រុមហ៊ុនលើស ជិត៦មុឺនដុល្លារត្រូវនគរបាលភ្នំពេញថ្មីឃាត់ខ្លួន

2 ខែ មុន 373 តូ សុផល

ឆបោកលុយ៣០០០ដុល្លារ គេចខ្លួន៤ថ្ងៃ ពីស្រុកស្នួល មកក្របួចជាប់នៅក្រុងភ្នំពេញ

2 ខែ មុន 188 តូ សុផល

ក្រុមហ៊ុន ជេម ខេម លក់ដីខ្យល់ចេញប្លង់ស្អុយ ឲ្យប្រជាពលរដ្ឋ (VIDEO)

2 ខែ មុន 47 តូ សុផល

ចាប់ខ្លួន មេតុងទីន បោកលុយ ជាង១៥០លានរៀល នៅឃុំត្រាំកក់

3 ខែ មុន 236 តូ សុផល

ឆ្លាតមែន! ហ៊ានយកកាឡៃមកបញ្ចាំ រហូតទទួលបានរង្វាន់ពីសមត្ថកិច្ចនូវកងដៃមួយគូរ!

4 ខែ មុន 586 តូ សុផល

សុំច្បាប់២ថ្ងៃទៅចាក់សាបអោយគេ តែទៅបាត់រហូតមួយខែ ចុងក្រោយប្តឹងអាជ្ញាធរថាមិនបើកលុយអោយទៅវិញ

5 ខែ មុន 179 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម