ស្រែ​យំបោកខ្លួន​ ខណៈឃើញ​សពប្តីអណ្ដែត​ទឹក ក្រោយបាត់ប្ដី​៣ថ្ងៃ !

4 ខែ មុន 201 តូ សុផល

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៦ធ្នូ២០១៦នេះ ស្ថិតនៅចំណុច ភូមិស្វាយពុំត្រង់ឃុំកោះអន្លង់ចិនស្រុកស្អាងខេត្តកណ្តាល។ ដោយមានហេតុការណ៍ភ្ញាក់ផ្អើលព្រោះតែប្រទះឃើញសពបុរសម្នាក់ ដែលគេស្គាល់ថា មានឈ្មោះ ឡុង វាសនា(ហៅប៉េ)ភេទប្រុសអាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើត ភូមិបឹងដែង ឃុំតាសួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លូ៥ បឹងក្រពើ សង្កាត់ ស្ទឹងមានជ័យខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រភពពីសមត្ថកិច្ចខេត្តឲ្យដឹងថា នៅថ្ងែកើតហេតុខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្តែតទឹកនៅទន្លេបាសាក់ ។ សាកសពខាងលើអណ្តែតទឹកផ្កាប់មុខ ស្លៀកខោខូវប៊ូយពណ៌ខៀវ ជើងវែង ពាក់អាវយឺតដែខ្លីពណ៌ប្រផេះមានកំពស់ប្រហែល១.៦០ម៉ែត្រ។

សមត្ថកិច្ចបន្តថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិននិង សមត្ថកិច្ចស្រុកបានលើកសាកសព មកលើឡើង គោកឃ្លាតចម្ងាយ៥ម៉ែត្រពីច្រាំងទន្លេបានពិនិត្យឃើញទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 4 ពណ៌សនៅក្នុងហោប៉ៅខាងមុខរបស់ជនរងគ្រោះ សមត្ថកិច្ចបានយកលេខស៊ីម ទំនាក់ទំនងរកក្រុមគ្រួសារសព ទើបជួប ឈ្មោះ គង់ សាម៉ន ត្រូវជាប្រពន្ធសាកសពបានអះអាងថាជនរងគ្រោះខាងលើត្រូវជាប្តីរបស់ខ្លួន ដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងែសៅទី៣.១២.២០១៦មកម៉្លេះ។ ទើបនៅវេលាម៉ោង១៦:៤៥នាទីថ្ងៃដដែលជំនាញបច្ចេកទេសខេត្តបានធ្វើការពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។ការសន្និដ្ឋាន៖សាកសពស្លាប់ដោយសារលង់ទឹក។

ក្រោយពិនិត្យចប់សមត្ថកិច្ចនគរបានប្រគល់សាកសពជូន ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

15350469_1794678400806317_6772752170137325364_n15355602_1794678430806314_1687072829107141290_n15338725_1794678387472985_1326358194284028384_n

អាន៖  ប្រពន្ធ ស្រក់ទឹកភ្នែក ជោកថ្ពាល់ ដោយប្ដីនិងកូន លង់ទឹកស្រះស្លាប់ សាកសព អោបជាប់គ្នា

 

 

ស្លាប់ទាំងពីរនាក់ឪពុកកូន ខណៈជិះទូកម៉ាស៊ីនទៅងូតទឹកលេងកណ្តាលទន្លេ!

6 ថ្ងៃ មុន 1913 តូ សុផល

ជិះទូកដឹកម្ហូបទៅអោយកម្មករ បាត់មួយថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់

1 ខែ មុន 222 តូ សុផល

នាំកូនទៅលេងជាមួយជីដូន ដូចអោយកូនទៅស្លាប់

2 ខែ មុន 231 តូ សុផល

បាត់មួយព្រឹកថ្ងៃឡើងប្រទះឃើញអណ្តែតចេញពីរណ្តៅជីកយកអាច់ដី

3 ខែ មុន 121 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

អភូហេតុចំឡែក! យុវត្តីម្នាក់លុងទឹក៦ម៉ោង ផុសមកវិញនៅរស់រានមានជីវិត!

3 ខែ មុន 314 តូ សុផល

សិស្សសាលា០៤នាក់ជិះទូកលេងកណ្ដាលបឹងលិចស្លាប់ម្នាក់ នៅចំណុចបឹង ក្នុងស្រុកស្នួល

4 ខែ មុន 45 តូ សុផល

ក្មេងប្រុសម្នាក់យំតាម ឪពុកទៅកន្លែងធ្វើការសំណង់ ដូចទៅឲ្យលង់ទឹកស្លាប់

5 ខែ មុន 117 តូ សុផល

ឪពុកម្ដាយមានការសោកសង្រេងយ៉ាងខ្លាំចំពោះកូនប្រុលដែលបានបាត់បង់ជីវិត

6 ខែ មុន 254 តូ សុផល

ទឹកតំបន់ទេសចរ ទំនប់ម្កាក់ ឆក់យកជិវិតក្មេងប្រុសម្នាក់

6 ខែ មុន 91 តូ សុផល

លាចាកលោកត្រឹមវ័យ២ឆ្នាំដោយលុងទឹកខណៈម្តាយរវល់ធ្វេីម្ហូប

6 ខែ មុន 62 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម