ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិវៀតណាមប្រុសស្រី ២នាក់ត្រូវនគរបាលស្រុកកោះធំឃាត់ខ្លួនពាក់ព័ន្ធនិងគ្រឿងញៀន

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ថ្ងៃទី ១០ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ០៩ និង៣០ នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ជនជាតិវៀតណាមប្រុសស្រី ២នាក់ត្រូវនគរបាលស្រុកកោះធំឃាត់ខ្លួនពាក់ព័ន្ធនិងករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនគ្រឿងញៀន

ប្រភពីលោកឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានអោយដឹងថាជនសង្ស័យ
១-ឈ្មោះ ង្វៀង យ៉ាំងប៊ែ ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ និនពិតប្រាកដ ។
២-ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក៖
១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុ ញៀន (ម៉ាទឹកកកIce) ០៩កញ្ចប់តូច។
លោកបានបន្តថានៅមុនពេលកើតហេតុនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះល្បាតក្នុងភូមិសាស្ត្រ កម្លាំងជំនាញបានទទួលព័ត៌មាន ករណីលួចជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ចុះធ្វើការស្រាវជ្រាវនៅចំណុចខាងលើ ជួបមុខសញ្ញាសង្ស័យឈ្មោះ ង្វៀង យ៉ាំងប៊ែ និងឈ្មោះ ង្វៀង ធីឡង (ប្តី+ប្រពន្ធ) និងធ្វើការឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀន ០៩កញ្ចប់តូច។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងប៊ែ និងឈ្មោះ ង្វៀង ធីឡង បានឆ្លើយសារភាពថា: ថ្នាំញៀនខាងលើគឺពិតជាថ្នាំញៀនរបស់ខ្លួនទិញយកមកលក់និងចែកចាយឲ្យគេពិតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី ។

13339449_2044617129096630_3722300293542823807_n 13406970_2044617215763288_8360046140449062607_n 13427885_2044617029096640_5982349763367640420_ndocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ